សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តនាំយកអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន៣៥០គ្រួសារ នៅស្រុកតំបែរ និងស្រុកពញាក្រែក

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំសមាជិកសមាជិកាសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសាកសួរសុខទុក្ខ នឹងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន៣៥០គ្រួសារ ក្នុងស្រុកចំនួន២ និងមាន២ទីតាំងផ្សេងគ្នា ក្នុងនោះ ទីតាំងទី១ ស្រុកតំបែរ នៅបរិវេណសាលាបុណ្យ(ភូមិផ្អាវ) មាន១៥០គ្រួសារ និងទីតាំងទី២ ស្រុកពញាក្រែក នៅបរិវេណសាលាបឋមសិក្សា ស្ពានជ្រៃ មាន២០០គ្រួសារ

(ត្បូងឃ្មុំ): នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំសមាជិកសមាជិកាសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសាកសួរសុខទុក្ខ នឹងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន៣៥០គ្រួសារ ក្នុងស្រុកចំនួន២ និងមាន២ទីតាំងផ្សេងគ្នា ក្នុងនោះ ទីតាំងទី១ ស្រុកតំបែរ នៅបរិវេណសាលាបុណ្យ(ភូមិផ្អាវ) មាន១៥០គ្រួសារ និងទីតាំងទី២ ស្រុកពញាក្រែក នៅបរិវេណសាលាបឋមសិក្សា ស្ពានជ្រៃ មាន២០០គ្រួសារ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្ដេចមិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេច លោកតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: និន្នាការនយោបាយ និងសាសនាអ្វីឡើយ តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានក្រើនរំលឹក ដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋ ដែលចូលរួមទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព អោយបានល្អ រស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗទៀត។

ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ពិសេសគ្រោះអគ្គីភ័យអាចបណ្តាលឱ្យបាត់បង់ ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើង។

គូសបញ្ជាក់ថា ៖ អំណោយដែលប្រគល់ជូនពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតនៅស្រុកតំបែរ និងស្រុកពញាក្រែក ចំនួន៣៥០គ្រួសារ ក្នុងនោះ មួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕