លោក សុខ សុទ្ធី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ថា គម្រោងការលើកកម្ពស់ជីវភាព ការអភិរក្សតំបន់សមុទ្រ និងដីគោក ដែលបានអនុវត្តនៅក្នុងខេត្តកោះកុង ក្រោមកិច្ចសហប្រតិបត្តិការ រវាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) នាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃក្រសួងបរិស្ថាន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដោយមានកិច្ចគាំទ្រជាបន្តបន្ទាប់ ពីសំណាក់ រដ្ឋបាលខេត្តកោះកុង ដល់ការងារអភិរក្ស របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ នៅក្នុងខេត្តកោះកុង។ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ ការអនុវត្តន៍ និងការផ្ដល់ហិរញ្ញវត្ថុរួមគ្នា ចំពោះកិច្ចការអភិរក្ស ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងដោយចីរភាពនៅខេត្តកោះកុង។ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងនាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ អង្គការក្រៅរដ្ឋាភិបាលនៅមូលដ្ឋាន សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ បាននឹង កំពុងអនុវត្តគម្រោង ការលើកកំពស់ជីវភាព ការអភិរក្សតំបន់សមុទ្រ និងដីគោក នៅក្នុងខេត្តកោះកុង ជាច្រើនឆ្នាំកន្លងមកហើយ។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការងារអភិរក្ស និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន និងធនធានធម្មជាតិនាពេលអនាគតបន្តទៀត៕
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២







