រាជរដ្ឋាភិបាល ចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជាខ្សែក្រវ៉ាត់ការពារទីមួយ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុងការបង្កើនឲ្យបាននូវភាពស៊ាំ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ពិធីប្រកាស “បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា” ដែលជាការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជនធានាឲ្យបាននូវ “ភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយ” សំដៅទប់ទល់នឹងការវាយលុកនៃមេរោគដែលតា “Delta” ក្នុងសហគមន៍ និងការត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ បើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ។

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ពិធីប្រកាស “បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា” ដែលជាការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជនធានាឲ្យបាននូវ “ភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយ” សំដៅទប់ទល់នឹងការវាយលុកនៃមេរោគដែលតា “Delta” ក្នុងសហគមន៍ និងការត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ បើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទីមួយ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុងការបង្កើនឲ្យបាននូវភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺតាមគន្លងប្រក្រតីភាពថ្មី។

 “ព្រោះថាការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេលវេលាជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាបានច្រើន តាមរយៈកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ-១៩ និងបានបញ្ជៀសកម្ពុជាពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីជំងឺកូវីដ-១៩នេះ ព្រមទាំងធ្វើឲ្យសភាពការណ៍បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន” សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ៕ 

Leave a Reply