អភិបាលខេត្តប៉ៃលិន ជំរុញអោយមន្ត្រីជំនាញ យកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវានានា ជូនដល់ប្រជាពលរដ្ឋ

នៅសាលក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹង ការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក នៃមន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្ត ដើម្បីផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវានានា ជូនដល់ប្រជាពលរដ្ឋអោយបានល្អ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ប៉ៃលិន៖ នៅសាលក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹង ការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក នៃមន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្ត ដើម្បីផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវានានា ជូនដល់ប្រជាពលរដ្ឋអោយបានល្អ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើរការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតប្រកបដោយភាពរលូនល្អ និងរីកចម្រើនជាលំដាប់ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀត។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ ត្រូវមានកិច្ចសហការល្អ មានសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់លើ និងថ្នាក់ក្រោម តាមតួនាទីភារកិច្ចដែល ខ្លួន ទទួលខុសត្រូវ ហើយត្រូវបន្តយកចិត្តទុកដាក់លើការផ្តល់សេវ៉ា និងការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងឆាប់រហ័សប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ជាពិសេសអនុវត្តន៍តាមអភិក្រមទាំង ០៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

Leave a Reply