ឯកឧត្តម សុខ ឥសាន៖«បើអាមេរិកល្អ ទៅធ្វើខ្ញុំអាមេរិកឲ្យអស់ទៅ កុំនៅឲ្យធ្ងន់ផែនដីខ្មែរ»

ឯកឧត្តម សុខ ឥសាន បានលើកឡើងថា បើយល់ថា អាម៉េរិកល្អ ទៅធ្វើជាខ្ញុំគេនៅអាម៉េរិកទៅ កុំនៅស្រុកខ្មែរ។ នេះជាសារខ្លីមួយរបស់ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជូនទៅអ្នកដែលស្រឡាញ់អាមេរិក និងតែងសរសើរពីភាពល្អរបស់អាម៉េរិកមិនដាច់ពីមាត់។

ឯកឧត្តម សុខ ឥសាន បានលើកឡើងថា បើយល់ថា អាម៉េរិកល្អ ទៅធ្វើជាខ្ញុំគេនៅអាម៉េរិកទៅ កុំនៅស្រុកខ្មែរ។ នេះជាសារខ្លីមួយរបស់ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជូនទៅអ្នកដែលស្រឡាញ់អាមេរិក និងតែងសរសើរពីភាពល្អរបស់អាម៉េរិកមិនដាច់ពីមាត់។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណកប្សប្រជាជនកម្ពុជា ក៏ជាជនម្នាក់ ស្ថិតក្នុងចំណោមមន្រ្តីរដ្ឋាភិបាលកម្ពុជាដែរ ដែលប្រតិកម្មនឹងអាមេរិក ចំពោះការដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា។ ប្រតិកម្មរបស់ឯកឧត្តម ធ្វើឡើងតាមរយៈសំណេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម។ លោក តែងសរសេរសំណេរអំពីស្ថានការណ៍នៅកម្ពុជា ទៅកាន់អ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាមស្ទើររៀងរាល់ថ្ងៃ។
 

ឯកឧត្តម សុខ ឥសាន បានផ្ញើសារទៅកាន់អ្នកដែលនិយមចូលចិត្តអាមេរិកថា៖«បើថាអាមេរិកល្អ នាំគ្នាទៅនៅធ្វើខ្ញុំកញ្ជះអាមេរិកឲ្យអស់ទៅ កុំនៅឲ្យធ្ងន់ផែនដីខ្មែរធ្វើអី»។ ឯកឧត្តម បន្តថា៖«ខ្មែរខ្លះ ដល់បានទៅធ្វើខ្ញុំគេហ្នឹងឡើងអឿដាក់ខ្មែរគ្នាឯង ទោះគេ សង្កត់ក្បាលរាល់ថ្ងៃ រាល់យប់ អត់ដែលឮថ្ងូរមួយហ៊ឹះសោះ»។  
 

ឯកឧត្តម សុខ ឥសាន បានហៅការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើមន្រ្តីយោធាកម្ពុជា ថាជាការបំពានចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យកម្ពុជា ហើយថែមទាំងបំពានច្បាប់អន្តរជាតិទៀតផង។ យ៉ាងណាក៏ដោយ លោក មើលឃើញថា ការដាក់ទណ្ឌកម្មនេះ គ្មានប្រសិទ្ធភាពអ្វីឡើយ ហើយកម្ពុជា និងអាម៉េរិក នៅតែមានទំនាក់ទំនងល្អជាមួយគ្នា។ 
 

          ឯកឧត្តម សុខ ឥសាន ចង់ឲ្យអាម៉េរិក បង្ហាញភស្តុតាង ចំពោះការចោទប្រកាន់ថា មន្រ្តីយោធាទាំងពីររូបរបស់កម្ពុជា ប្រព្រឹត្តអំពើពុករលួយ៕ 

Leave a Reply