កិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ហាការរៀបចំតូបលក់ក្នុងតំបន់៤ ផ្សារក្រុងបានលុង

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ហាការរៀបចំតូបលក់ក្នុងតំបន់៤ ផ្សារក្រុងបានលុង។កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំ អគារC សាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃអភិបាលខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងអ្នកវិនិយោគតំបន់៤ ផ្សារក្រុងបានលុងផងដែរ។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ហាការរៀបចំតូបលក់ក្នុងតំបន់៤ ផ្សារក្រុងបានលុង។កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំ អគារC សាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃអភិបាលខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងអ្នកវិនិយោគតំបន់៤ ផ្សារក្រុងបានលុងផងដែរ។

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើសំណើររបស់ អ្នកវិនិយោគក្នុងតំបន់៤ ដែលបានសុំអនុញ្ញាតបែងចែកចំនួនតូបតាមប្រភេទនៃមុខទំនិញ ដោយផ្តល់ចំនួនតូបជួល១គ្រួសារ១ ឬ២តូបតាមប្រភេទ ឬទំនិញនៅក្នុងចំណុច B.C.D.E.F នៅតំបន់៤ ជុំវិញផ្សារបានលុង ក្រុងបានលុង ខេត្តរតនគិរី ។សំណើររបស់អ្នកវិនិយោគបានលើកឡើងថាក្រោយពីបានផ្ទៀងផ្ទាត់ឈ្មោះអាជីវករបានចប់ តាមការបរិច្ឆេទឃើញថា មានឈ្មោះមួយចំនួនរកឃើញមាន ប្តី+ប្រពន្ធ ម៉ែ+កូន ឪពុក+កូន បង+ប្អូន យាយ+ចៅ និងមានមួយចំនួនទៀត មានតូបនៅក្នុងផ្សារ ពួកគាត់បានតសំយ៉ាបតង់ទៅខាងក្រៅ ហើយដាក់លក់ចេញពីតូប មុនរុះរើពួកគាត់អោយចុះឈ្មោះគាត់ ប្រភេទនេះមានច្រើនដែរ។ ម្យ៉ាងទៀតដើម្បីផ្ដល់តូបថ្មី ដែលបានសាងសង់រួច ដល់អាជីករចូលលក់ដូរ។

ក្នុងសំណើររបស់អ្នកវិនិយោគបានលើឡើង៦ចំណុចរួមមាន៖


១. គួរកាត់ឈ្មោះចេញវិញពី (ប្ដី+ប្រពន្ធ) (ម៉ែ+កូន) (ឪពុក+កូន) (បង+ប្អូន) (យាយ+ចៅ) និងអ្នកមានឈ្មោះតែ១ហើយ មានឈ្មោះក្នុងបញ្ជី២ ទៅ៣កន្លែង គួរផ្តល់ជូនចាប់ឆ្នោតជួលតែ១តូប ឬ២តូប តាមប្រភេទនៃទំនិញ ក្នុង១គ្រួសារ បើសិនឈោ្មះនោះនៅក្នុងបន្ទុកគ្រួសារ។


២. អ្នកមានតូបលក់ដូរក្នុងផ្សារចាស់ គួរកុំផ្តល់តូបថ្មីជូន ព្រោះកន្លែងលក់ដូរទាំងនោះ ពុំមានឯកសារណាទទួល ស្គាល់ឡើយ។


៣. គួរផ្តល់នូវចំនួនតូប ដូចជាៈ លក់ត្រី.សាច់ ប្រហុកផ្អកបន្លែរាយ នំ និងទំនិញលក់រាយផ្សេងទៀត។ល។ គួរផ្តល់ជូនចាប់ឆ្នោតជួល ក្នុង១គ្រួសារ ១តូប ទៅតាមប្លុកនៃមុខទំនិញនីមួយៗ។


៤. គួរផ្តល់ជូនចំនួនតូប: អ្នកលក់គ្រឿងហូប, ភេសជ្ជៈ, ចាបហួយ…ផ្លែឈើ, ខោអាវ និងបន្លែបោះដុំ និងប្រភេទមុខទំនិញច្រើន ជូនពួកគាត់ចាប់ឆ្នោតជួលចំនួន២តូប ក្នុង១គ្រួសារ បើសិនឈ្មោះនោះ នៅក្នុងបន្ទុកគ្រួសារ ទៅតាមប្រភេទនៃមុខទំនិញនីមួយៗ។


៥. បើផ្តល់តូបលក់ដូរសមរម្យទៅតាមប្រភេទនៃមុខទំនិញហើយ មួយចំនួននៅតវ៉ា គួរផ្តល់អ្នកស្ម័គ្រចិត្ត ដែលមានឈ្មោះក្នុងបញ្ជីតំបន់៤ ចូលលក់ដូរ ទៅតាមប្រភេទ នៃមុខទំនិញតែម្តង ជៀសវាងប៉ះពាល់ដល់ការលក់ដូររបស់ បងប្អូនអាជីវករភាគច្រើន។


៦. ដំបូលតូបថ្មីខាងកើតផ្សារ គួរធ្វើដំបូលរួម ជៀសវាងការសាចទឹកភ្លៀងព្រោះថានៅផ្នែកខាងកើតផ្សារ ផ្ទៃដីទាបជាងខាងលិចផ្សារប្រហែល២.៥ម៉ែត្រ ឯណ្ណោះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកឡើងថា អ្នកមានតូបលក់ក្នុងផ្សាររួចហើយ គួរកុំផ្ដល់តូបថ្មីជូនទេ ដោយទុកផ្ដល់ជូនអ្នកលក់បន្លែ, ត្រីសាច់, ផ្លែឈើ, គ្រឿងភេសជ្ជៈ នៅទីតាំង និងទំហំសមរម្យ។ ឯកឧត្តមបន្តថា ពេលផ្ដល់តូប បានទំហំសមរម្យ ទៅតាមការលក់ប្រភេទទំនិញនីមួយៗ រួចរាល់នៅតែតវ៉ា យើងនឹងបន្ដជជែកសម្របសម្រួលដើម្បីរកដំណោះស្រាយបន្ដទៀត។ ចំណែកតូបថ្មីខាងកើតផ្សារ អ្នកវិនិយោគត្រូវធ្វើដំបូលរួមមួយ ជូនអាជីករ ហើយត្រូវរៀបចំផ្សារអោយបានស្អាត រួមមានផ្លូវចូលស្អាតទូលាយ មានការរៀបចំសួនច្បារ និងប្រព័ន្ធលូជុំវិញផ្សារបានត្រឹមត្រូវ៕

Leave a Reply