ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកាបេឡាមរណៈសង្គ្រោះនិងជំនួយ ឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនគ្រួសារសពអតីតយុទ្ធជនពិការនៅស្ទឹងសែន

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងខេត្តកំពង់ធំ  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក  ម៉ាក់ ប៊ុនហុង អភិបាលនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាក្រុងស្ទឹងសែន បានដឹកនាំ សហការី រួមជាមួយអាជ្ញាធរដែនដី នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤ លានរៀល របស់ សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា  និងអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ ដែលជាអំណោយរបស់ឯកឧត្ដមបណ្ឌិត  ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ទៅផ្ដល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការដោយសារសង្គ្រាម ឈ្មោះ កែ សំអឿន អាយុ៧៩ ឆ្នាំ ដែលបានទទួលមរណភាពដោយសាររោគាពាធ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

កំពង់ធំះនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងខេត្តកំពង់ធំ  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក  ម៉ាក់ ប៊ុនហុង អភិបាលនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាក្រុងស្ទឹងសែន បានដឹកនាំ សហការី រួមជាមួយអាជ្ញាធរដែនដី នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤ លានរៀល របស់ សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា  និងអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ ដែលជាអំណោយរបស់ឯកឧត្ដមបណ្ឌិត  ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ទៅផ្ដល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការដោយសារសង្គ្រាម ឈ្មោះ កែ សំអឿន អាយុ៧៩ ឆ្នាំ ដែលបានទទួលមរណភាពដោយសាររោគាពាធ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាល័យជាទីបំផុតចំពោះ ការបាត់បង់ អតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបាន រួមចំណែកធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ និងបានគោរពបួង សួងដល់វិញ្ញាណក្ខន្ធលោក កែ សំអឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់គ្រួសារសពអតីត យុទ្ធជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់  សូមឲ្យបន្តការប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងីកូវីដ-១៩  ត្រូវរៀនរស់តាមបរិបទថ្មីនៃជំងឺកូវីដ-១៩  ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ។

អាជ្ញាធរដែនដី ក្រុមគ្រួសារសពអតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋនៅភូមិព្រែកស្បូវ សង្កាត់ អូរកន្ធរ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ សម្ដេចតេជោ ហ៊ុន  សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយដោះ ស្រាយនូវរាល់ទុក្ខលំបាករបស់អតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

Leave a Reply