ស៊ី ជីនពីង និងពូទីន នឹងជួបពិភាក្សាលើសំដីអរិភាព ពីអាមេរិក និងណាតូ

ប្រធានាធិបតី​រុស្សី​លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង នឹង​ពិភាក្សា​អំពី​ភាព​តានតឹង​នៅ​អឺរ៉ុប និង​សំដី​ «អរិភាព» របស់​សហរដ្ឋអាមេរិក​ និង​អង្គការ​ណាតូ​ ក្នុង​អំឡុង​ពេល​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​តាមរយៈប្រព័ន្ធ​​​វីដេអូ​​ នៅ​ថ្ងៃ​ពុធ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វិមាន​ក្រឹមឡាំង​។

ការ​សន្ទនា​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ភាព​តាន​តឹង​កំពុង​កើន​ឡើង​ក្នុង​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ​ជា​មួយ​នឹង​លោក​ខាង​លិច​ ជុំវិញ​ការ​ចោទ​ប្រកាន់​ក្រុង​ប៉េកាំង​បាន​រំលោភ​សិទ្ធ​មនុស្ស​ និង​ការ​ចោទ​ប្រកាន់​ក្រុង​មូស្គូ​ថា​ត្រៀម​ធ្វើ​ការ​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី​ ប៉េស្កូវ​បាន​និយាយ​ថា​៖ «ស្ថានការណ៍​ក្នុង​ការ​បរទេស​ ជាពិសេស​នៅ​ទ្វីប​អឺរ៉ុប មាន​ភាព​តានតឹង​ខ្លាំង​ណាស់​នា​ពេល​បច្ចុប្បន្ន ហើយ​ទាមទារ​ឱ្យ​មានការ​ពិភាក្សា​គ្នា​រវាង​សម្ព័ន្ធមិត្ត​»​។

លោក​បន្ថែម​ទៀត​ថា​៖ «យើង​ឃើញ​សំដី​អរិភាព​ខ្លាំង​ណាស់​ពី​ភាគី​ណាតូ និង​សហរដ្ឋអាមេរិក​ហើយ​នេះ​ទាមទារ​ឱ្យ​មានការ​ពិភាក្សា​រវាង​យើង និង​ចិន​»៕

Leave a Reply