បារាំង​ហាមឃាត់​ការធ្វើដំណើរ​​ពី​ចក្រភព​អង់គ្លេស ដោយសារព្រួយបារម្ភ​ពីវីរុសបំប្លែងថ្មី ​អូ​មី​ក្រុង

រដ្ឋាភិបាលទីក្រុងប៉ារីសបានលើកឡើងថា បារាំង​នឹង​ហាមឃាត់​ការធ្វើដំណើរ​មិន​សំខាន់​ទាំងទៅ​ និង​មក​ពី​ចក្រភព​អង់គ្លេស​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ខណៈដែលមេដឹកនាំអ៊ឺរ៉ុបបានជំរុញឱ្យមានសកម្មភាពសម្របសម្រួល និងការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត។

ប៉ារីស៖ រដ្ឋាភិបាលទីក្រុងប៉ារីសបានលើកឡើងថា បារាំង​នឹង​ហាមឃាត់​ការធ្វើដំណើរ​មិន​សំខាន់​ទាំងទៅ​ និង​មក​ពី​ចក្រភព​អង់គ្លេស​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ខណៈដែលមេដឹកនាំអ៊ឺរ៉ុបបានជំរុញឱ្យមានសកម្មភាពសម្របសម្រួល និងការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត។

រដ្ឋាភិបាល​បារាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​ធ្នូ អ្នកដំណើរ​ត្រូវមាន​ហេតុផល​សំខាន់​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​មក​ពី​ចក្រភព​អង់គ្លេស​ ទាំង​​សម្រាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង ​និង​អ្នក​បាន​ចាក់​វ៉ាក់សាំង​…​ ប្រជាជន​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ហេតុផល​ទេសចរណ៍​ឬ​ធ្វើការ​នោះ​ទេ​​។​ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ពលរដ្ឋ​បារាំង ​និង​ប្រជាជន​នៃ​សហភាព​អឺរ៉ុប​នៅតែ​អាច​ត្រឡប់​ទៅ​ប្រទេស​បារាំង​ពី​​អង់គ្លេស​វិញ​បាន ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​ត្រូវ​ធ្វើតេស្តអវិជ្ជ​មាន​តិច​ជាង ២៤ម៉ោង ​មុន​ការចេញដំណើរ ហើយ​ការធ្វើ​ចត្តា​ឡីស័​ក​ត្រូវ​តែ​អនុវត្ត​នៅ​ពេល​ត្រឡប់​មក​បារាំង​វិញ​។

គួរបញ្ជាក់ថា ប្រទេស​ជុំវិញ​ពិភពលោក​បាន​ចាប់ផ្តើម​ជំរុញ​ប្រឆាំងនឹង​ការធ្វើដំណើរ​ពី​បរទេស ហើយ​ថែមទាំង​បង្កើន​ការ​រឹតបន្តឹង​ក្នុងស្រុក​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វីរុសបំប្លែងថ្មី អូ​មី​ក្រុង ​ដែល​អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​ រីក​រាលដាល​លឿន​​ជាង​មេរោគ​បំប្លែង​ផ្សេងទៀត បើទោះបីជា​ភាពមិនច្បាស់លាស់​នៅតែ​មាន​ ជុំវិញ​ថា​តើ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ប៉ុន​ណា​ក៏​ដោយ​៕​

Leave a Reply