ព័ត៌មានជាតិ

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគ្រោងស្ថាបនាស្ពានឆ្លងទន្លេល្ពៅ តភ្ជាប់ទៅប្រទេសឡាវ

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគ្រោងស្ថាបនាស្ពានឆ្លងទន្លេល្ពៅ តភ្ជាប់ទៅប្រទេសឡាវ ក្នុងភូមិសាស្ដ្រឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ និងប្រកាសគាំទ្រពេញទំហឹងចំពោះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA

ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិភាក្សាការរៀបចំគម្រោងចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់២០២៥

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិភាក្សាការរៀបចំគម្រោងចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់២០២៥

ឯកឧត្តម គីម រិទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ

នៅរសៀលថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០២៤​ ស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារ​ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ មានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព​ ឯកឧត្តម គីម រិទ្ធី អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុងស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត

លោកជំទាវ​ បាន ស្រីមុំ នអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារ និងកិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ នៅច្រកទ្វាព្រំដែនអន្តរជាតិព្រំ

ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ​ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារ និងកិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ នៅច្រកទ្វាព្រំដែនអន្តរជាតិព្រំ

លោកជំទាវ​ បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្ដាប់ឆ្នាប់សង្គម និងរបាយការណ៍ បញ្ហាប្រឈមរបស់មន្ទីរ អង្គភាពជុំវិញខេត្ត

រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ​ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្ដាប់ឆ្នាប់សង្គម និងរបាយការណ៍ បញ្ហាប្រឈមរបស់មន្ទីរ អង្គភាពជុំវិញខេត្ត

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានបង្ហាញពីការគាំទ្រ របស់មន្រ្តីរដ្ឋបាលក្រុងព្រៃវែង

យើងខ្ញុំ ជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនទាំងអស់ ក្នុងក្រុងព្រៃវែង
សូមប្រកាសគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
យើងខ្ញុំគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជន ប្រចាំខេត្តកំពង់ស្ពឺ

រសៀលថ្ងៃទី ១៤ ខែសីហាឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្ហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងប្រកាសប្រធានកិត្តិយស អនុប្រធានសមាគម ប្រចាំខេត្តកំពង់ស្ពឺ ដោយមានវត្តមាន ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ គណៈអភិបាលខេត្ត មន្ទីរអង្គភាពជំនាញ ក្រុង ស្រុក ឃុំសង្កាត់ ប៉ុស្ដិ៍រដ្ឋបាលផងដែរ

អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលេចរឿង ស៊ីអិលវី ជាមួយព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន​ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅលើបណ្ដាញ​សង្គម​ហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ សរសេរបែបវិភាគនិងពញ្ញាក់អារម្មណ៍ទាក់ទងនឹង​កំសួល​ស៊ីអិលវី (CLV)ដោយជនមួយក្តាប់តូច ហើយកំពុងបំផុសនិងញុះញ៉ង់បន្ថែម​ដោយជនមួយក្តាប់តូចដែលកេងចំណេញខាង​ ហើយធ្វើឱ្យខ្មែរ​នៅក្រៅប្រទេសមួយចំនួនជ្រើមតាមការបំភ័ន្ត

អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាមិនមែនជាបង់ក្លាដេស, សូមក្រុមជ្រុលនិយម កុំឆ្លងផុតបន្ទាត់ក្រហមទៅបំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជាឱ្យសោះ!

ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ បានបន្តធ្វើភេវរកម្មតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព្រឹត្តអំពើឧបឃាតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយបដិវត្តន៍ពណ៌ តាមរយៈការប្រើប្រាស់យុវជនជាសកម្មជននៅក្រៅប្រទេសរបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយឧទ្ទាមទទួលលុយបរទេសផ្សាយជាភាសាខ្មែរជាឧបករណ៍នយោបាយដាច់ថ្លៃ។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយលើបញ្ហាព្រំដែនជាពិសេសបន្លាចអំពីការបាត់បង់ទឹកដី ដើម្បីដុតកំហឹងជាតិនិយមជ្រុលក្នុងចំណោមយុវជនខ្លួនមួយក្តាប់តូចក្នុងគោលដៅដើម្បីបង្កើតជាឈ្នួនបំផ្ទុះបដិវត្តន៍ពណ៌ដោយទាញយកព្រឹត្តិការណ៍នៃបដិវត្តន៍ពណ៌ផ្តួលរំលំថ្នាក់ដឹកនាំនៅប្រទេសបង់ក្លាដេសមកភ្ជាប់នឹងកម្ពុជាដើម្បីបញ្ឆេះកំហឹងសកម្មជនពួកគេ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ឋផលធម្មនុញ្ញសម្រេចបានក្នុងរយះពេល ៣០ ឆ្នាំ

ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ឋផលធម្មនុញ្ញសម្រេចបានក្នុងរយះពេល ៣០ ឆ្នាំ “ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់ថ្នាក់ដឹកនាំស្រុកបសេដ្ឋ ឱ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រធានពលរដ្ឋ ពិសេសបញ្ហាគ្រឿងញៀន ល្បែងសុីសង និងក្មេងទំនើង

រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សមាសភាពអញ្ជើញអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកអភិបាលស្រុកបសេដ្ឋ លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកនាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត គណៈបញ្ជាការការស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀតសរុបប្រមាណជា១៥០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

គណៈបញ្ជារការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមជានិច្ចសម្រាប់ឆ្លើយតបសភាពការណ៍

នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការទាំង៤ លោកលោកស្រី ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តនិង មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដែលកម្មវិធីនេះប្រារព្វឡើងនៅរដ្ឋបាលខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រពស្រែប្រាំង របស់ប្រជាកសិករ ក្នុងស្រុកជើងព្រៃ និងបាធាយ

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យបញ្ហាកង្វះទឹក ដើម្បីស្រោចស្រពស្រែប្រាំង ជូនប្រជាពលរដ្ឋជាង ៣០០ ហិចតា ក្នុងចំនួនឃុំ៤ នៃស្រុកជើងព្រៃ រួមមាន: ឃុំត្រពាំងគរ ឃុំស្តើងជ័យ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ដែលកំពុងជួបកូនរដូវប្រាំង និងមានការខ្វះទឹកស្រោចស្របស្រូវប្រាំង ដោយសារប្រភពទឹកមានទីតាំងនៅឆ្ងាយពីតំបន់នេះ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ឆមាសទី២

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំឆមាសទី១ និងប្រចាំខែកក្កដា ឆ្នាំ២០២៤ និងការលើកទិសដៅអនុវត្តបន្ត ឆមាសទី២ និងខែសីហា ឆ្នាំ២០២៤

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព​ និងគណៈអ៉ីម៊ាំខេត្តកោះកុង ចំពោះមរណៈភាពលោក​ សូឡៃម៉ាន ម៉ះមូត​ ភូឈួយទី១​ និងជានាយកគ្រូបង្រៀនខ្មែរឥស្លាមខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព​ និងគណៈអ៉ីម៊ាំខេត្តកោះកុង ចំពោះមរណៈភាពលោក​ សូឡៃម៉ាន ម៉ះមូត​ ភូឈួយទី១​ និងជានាយកគ្រូបង្រៀនខ្មែរឥស្លាមខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញលើទី៣ អាណ្ណតិ្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត

នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដើម្បីពិនិត្យ និងពិភាក្សាការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការរដ្ឋបាល លោកនាយកទីចាត់ការធនធានមនុស្ស

សម្ដេចតេជោ ហ៊ុន សែន៖ ខឿនការពារជាតិដោយប្រជាជននៅតំបន់ព្រំដែន គឺមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀត

តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ស​ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រ​ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ខឿនការពារជាតិ​ដោយ​ប្រជាជននៅតំបន់ព្រំដែន គឺមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ នោះគឺការខិតខំ​កសាងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវតាមបន្ទាត់ព្រំដែន ហើយយើងចែកដី កសាងផ្ទះ​ឲ្យប្រជាជន រៀបចំសាលារៀនមន្ទីរពេទ្យ និងរបស់ចាំបាច់ដែលប្រជាជនត្រូវការ ឲ្យពួក​គាត់មានលទ្ធភាព កាន់តែច្រើន ដើម្បីរស់នៅទីនោះ

សម្តេចតេជោ ហ៊ុន សែន៖ ក្រៅពីតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម, កម្ពុជាក៏បានផ្តួចផ្តើមបង្កើតតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ផងដែរ

តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រៅពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្ដេចក៏បានផ្តួចផ្តើម ក្នុងការបង្កើតតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-ថៃ ផងដែរ ប៉ុន្ដែដោយសារមានរដ្ឋប្រហារ ជាបន្តបន្ទាប់នៅប្រទេសថៃ ទើបមិនអាចអនុវត្តគម្រោងនេះបាន

សម្តេចតេជោ ហ៊ុន សែន ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រី​កោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានចេញសារសំឡេងពិសេស ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលមិនមែនជាការអភិវឌ្ឍរួម ឬចូលហ៊ុននោះឡើយ