សម្តេចតេជោ ហ៊ុន សែន៖ ក្រៅពីតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម, កម្ពុជាក៏បានផ្តួចផ្តើមបង្កើតតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ផងដែរ

តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រៅពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្ដេចក៏បានផ្តួចផ្តើម ក្នុងការបង្កើតតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-ថៃ ផងដែរ ប៉ុន្ដែដោយសារមានរដ្ឋប្រហារ ជាបន្តបន្ទាប់នៅប្រទេសថៃ ទើបមិនអាចអនុវត្តគម្រោងនេះបាន

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រៅពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្ដេចក៏បានផ្តួចផ្តើម ក្នុងការបង្កើតតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-ថៃ ផងដែរ ប៉ុន្ដែដោយសារមានរដ្ឋប្រហារ ជាបន្តបន្ទាប់នៅប្រទេសថៃ ទើបមិនអាចអនុវត្តគម្រោងនេះបាន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនបងប្អូនថា ក្រៅពីគំនិតផ្តួចផ្តើម និងការអនុវត្តដោយជោគជ័យ ក្នុងរយៈពេលកន្លងទៅរវាង កម្ពុជា-ឡាវ-វៀតណាម សម្តេចក៏បានពិភាក្សា ជាមួយ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមួយភាគីឡាវ ដោយគ្រោងធ្វើតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ដោយកម្ពុជាមានខេត្តព្រះវិហារ ដោយយើងហ៊ានទៅដល់ការធ្វើតារាងវាយកូនហ្គោល នៅព្រំដែនរវាងប្រទេសទាំង៣ ដែលមានសរុបចំនួន ២៧ឡូ ប៉ុន្តែដោយសារមានរដ្ឋប្រហារជាបន្តបន្ទាប់នៅប្រទេសថៃ មិនអាចអនុវត្តគម្រោងនេះបាន។

សម្តេចតេជោ បានបន្តថា គម្រោងនេះ មានកិច្ចសហប្រតិបត្តិការ ដែលកម្ពុជា ចង់មានកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព ជាមួយប្រទេសជិតខាង ហើយនឹងនាំមកនូវវិសាលភាព ខាងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍ នៅក្នុងតំបន់នោះ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ៕