ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ

រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត

នាព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាការងារចាំបាច់មួយចំនួន របស់រដ្ឋបាលខេត្ត ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការរដ្ឋបាល

លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះអនុស្សរណៈយោគយល់ រវាងប្រៃសណីយ៍កម្ពុជា និងរដ្ឋបាលខេត្តប៉ៃលិន

ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះអនុស្សរណៈយោគយល់ រវាងប្រៃសណីយ៍កម្ពុជា និងរដ្ឋបាលខេត្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សប្បុរសជន បន្តចូលរួមវប្បធម៌ចែករំលែកក្នុង ផ្ទះបរិច្ចាគ

នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជនមកដាក់ក្នុង ផ្ទះបរិច្ចាគ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវ ដល់បងប្អូនសប្បុរសជនទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមបន្តចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួយដល់ ទុរគតជន និងមានជីវភាពខ្វះខាត

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត  ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត  ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលរៀបចំនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី១ អគាររដ្ឋបាលខេត្ត

ឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ និងមានសមាសភាពអញ្ជើញចូលរួមប្រមាណជា ១,៤០០នាក់ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណ ដីបម្រុងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

ឯកឧត្តម ហេង សួរ និង ឯកឧត្តមបណ្ឌិត ជាម ចាន់សោភ័ណ អញ្ជើញពិនិត្យសកម្មភាពការងាររបស់បងប្អូន កម្មករ កម្មការិនី នៅក្នុងចង្វាក់ផលិតកម្ម និងសួរសុខទុក្ខដល់ បងប្អូន កម្មករ និយោជិត នៅតាមចង្វាក់ផលិតកម្មផ្ទាល់ នៅរោងចក្រ Taral International Co.,Ltd ស្ថិតនៅក្នុងស្រុកគងពិសី

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត ជាម ចាន់សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញពិនិត្យសកម្មភាពការងាររបស់បងប្អូន កម្មករ កម្មការិនី នៅក្នុងចង្វាក់ផលិតកម្ម និងសួរសុខទុក្ខដល់ បងប្អូន កម្មករ និយោជិត នៅតាមចង្វាក់ផលិតកម្មផ្ទាល់ នៅរោងចក្រ Taral International Co.,Ltd ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមាន កម្មករ និយោជិត ប្រមាណជាង ៦,០០០នាក់

លោកជំទាវ បាន ស្រីមុំ បានចុះជួយដកនិងទិញមើមឆៃថាវ ទំពាំង របស់កសិករដែលកំពុងជួបបញ្ហាខ្វះកម្លាំងពលកម្ម និងរកទីផ្សារមិនបាន ស្ថិតនៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ អាជ្ញាធរស្រុក ព្រមទាំងយុវជន ស.ស.យ.ក មូលដ្ឋាន បានចុះជួយដកនិងទិញមើមឆៃថាវ ទំពាំង របស់កសិករដែលកំពុងជួបបញ្ហាខ្វះកម្លាំងពលកម្ម និងរកទីផ្សារមិនបាន ស្ថិតនៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.០៦៨ក្បាលដី ស្មើរនិង២.៣០០គ្រួសារ ក្នុងឃុំពោធិម្រាល ស្រុកបសេដ្ឋ

នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន០៥ភូមិ រួមមានភូមិម្រាលធំ ភូមិចំបក់រុនត្បូង ភូមិចំបក់រុនជើង ភូមិតានួន និងភូមិអង្គដែកកណ្ដាល ក្នុងឃុំពោធិម្រាល  ស្រុកបសេដ្ឋ  ខេត្តកំពង់ស្ពឺ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់  និងសុរិយោដីខេត្តកំពង់ស្ពឺ។ ពិធីប្រារព្ធនៅសាលាឃុំពោធិម្រាល

អភិបាលខេត្តកំពង់ស្ពឺថ្មី ព្រមានបិទអាជីវកម្ម ឬដកអាជ្ញាប័ណ្ណលើក្រុមហ៊ុនអាជីវកម្មរ៉ែ មិនគោរពកាតព្វកិច្ចនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានបិទអាជីវកម្ម ឬដកអាជ្ញាប័ណ្ណលើក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែនៅក្នុងភូមិសាស្ត្រខេត្ត ដែលមិនគោរពសារាចរណែនាំរបស់រាជរដ្ឋាភិបាល កាតព្វកិច្ចនិងធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតីអបអរសាទរទិវា មច្ឆជាតិ ០១ កក្ដដា ឆ្នាំ២០២៤ នៅសហគមន៍ស្រះជម្រកត្រីភ្នំកុយ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ

ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីអបអរសាទរទិវា មច្ឆជាតិ ០១ កក្ដដា ឆ្នាំ២០២៤ នៅសហគមន៍ស្រះជម្រកត្រីភ្នំកុយ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សប្បុរសជន បន្តចូលរួមវប្បធម៌នៃការចែករំលែក ដោយយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ មកដាក់ក្នុងផ្ទះបរិច្ចាគ

ប៉ៃលិន៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជន មកដាក់ក្នុង ផ្ទះបរិច្ចាគ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវ ដល់បង​ប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមបន្តចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ​ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគ​នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា…

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង(គ.ស.ផ.) និងប្រទាក់ក្រឡា (ខេត្តកោះកុង ខេត្តកំពត ខេត្តកែប)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង(គ.ស.ផ.) និងប្រទាក់ក្រឡា (ខេត្តកោះកុង ខេត្តកំពត ខេត្តកែប) ក្រោមអធិបតីភាព កិច្ចប្រជុំ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ផ.

លោកជំទាវ បាន ស្រីមុំ អញ្ជើញនាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខារផ្សេងៗប្រគេនដល់ព្រះសង្ឃទាំង ៣៥វត្ត ទូទាំងខេត្តប៉ៃលិន

ថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្រ្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញនាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខារផ្សេងៗប្រគេនដល់ព្រះសង្ឃទាំង ៣៥វត្ត ទូទាំងខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អញ្ជើញអមដំណើរសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធរូប និងនាំយកទៀនព្រះវស្សា​ រួមជាមួយទេយ្យទាន-បច្ច័យមួយចំនួនទៀត ប្រគេនដល់សម្តេចព្រះសង្ឃ-ព្រះសង្ឃ

រសៀលថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី​២១ ខែកក្តដាឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញអមដំណើរសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុុជា បូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធរូប និងនាំយកទៀនព្រះវស្សា​ រួមជាមួយទេយ្យទាន-បច្ច័យមួយចំនួនទៀត ប្រគេនដល់សម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់ៗសណ្តាន យុទ្ធជនពលីក្នុងបុព្វហេតុជាតិ មាតុភូមិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ភូមិដំបូកខ្ពស់ ភូមិអូរកូនត្រុំ និងភូមិដើមផ្តៀក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម យឹម សុខុម អញ្ជើញ ប្រគេនទានព្រះវស្សា និងទេយ្យទានដល់ព្រះមេគណខេត្ត គង់នៅវត្តដំណាក់ត្រាច ឃុំដំណាក់ត្រាច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈអភិបាលខេត្ត និងលោកជំទាវបាននាំយកទានព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ២៧វត្ត នៅក្រុង/ស្រុកទាំង៩ ខេត្តកំពង់ស្ពឺ នៅវត្តដំណាក់ត្រាច ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនដល់មេគណខេត្ត គង់នៅវត្តដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ (ដោយសារទឹកភ្លៀង) នៅក្នុងភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយនឹងក្រុមការងារជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ (ដោយសារទឹកភ្លៀង) នៅក្នុងភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ទទួលជួបពិភាក្សាការងារ ជាមួយអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានភារកិច្ចជាប់បំពេញការងារអធិការកិច្ចហត្ថកម្មបរទេស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺឆ្នាំ២០២៤ ដែលរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥

នាព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល លោក លោកស្រី នាយក  នាយករងទីចាត់ការ  លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដែលរៀបចំនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត