កំពង់ស្ពឺ៖ រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សមាសភាពអញ្ជើញអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកអភិបាលស្រុកបសេដ្ឋ លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកនាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត គណៈបញ្ជាការការស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀតសរុបប្រមាណជា១៥០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕
ឆ្លៀតក្នុងឱកាសនោះដែរ៖ ឯកឧត្តមបណ្ឌិត បានណែនាំនិងដាក់វិធានការចំនួន៥ចំណុចជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវអនុវត្តន៍អោយបានក្នុងនោះ (១.បញ្ហាគ្រឿងញៀន ២.ល្បែងសុីសងខុសច្បាប់ ៣.ក្មេងទំនើង ៤.ថែរក្សាព្រៃឈើ ៥.អប់រំ ណែនាំ រឹតបន្តឹងច្បាប់ចរាចរណ៍)
ឯកឧត្តមបណ្ឌិតបានបន្ថែបទៀតថា៖ អភិបាលស្រុក ចៅសង្កាត់ ត្រូវគិតគួឡើងវិញ និងពិនិត្យមើលឡើងវិញ ជាពិសេសបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេសល្បែងសុីសងដាច់ខាតមិនអោយមានជាដាច់ខាតដើម្បីខេត្ត និងពលរដ្ឋមានសណ្តាប់ធ្នាប់ល្អក្នុងសង្គម ។
ឯកឧត្តមបានបន្តទៀតថា៖ ក្នុងនាមឯកឧត្តមជាប្រជាពលរដ្ឋខ្មែរគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង សហប្រតិបត្តិការ (CLV កម្ពុជា ឡាវ វៀតណាម) ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ និងប្រើវិធានការកម្លាំងសរុបកម្ចាត់ពួកអគតិមួយចំនួនប្រុងបោះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងតម្លៃណាក៏ដោយ ក៏ពុំអនុញ្ញាតឲ្យជនអគតិមួយចំនួន បង្កចលាចលចេញពីខេត្តកំពង់ស្ពឺ នៅគ្រប់រូបភាព ក្នុងនោះក៏យើងត្រូវមានវិធានការរដ្ឋបាល ទប់ស្កាត់ និងអ្នកប្រព្រឹត្តទាំងនោះ ត្រូវអនុវត្តតាមច្បាប់ជាធរមាន៕