(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធវិរៈជន ទិវាចងចាំ ២០ ឧសភា ដើម្បីរំលឹកគុណូបការៈរបស់ឥស្សរៈជនស្នេហាជាតិ ដោយបានបូជាអាយុជីវិត រំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ខ្មៅងងឹត យង់ឃ្នង ប៉ុល ពត ។
ពិធីនេះ ប្រព្រឹត្តទៅក្នុងបរិវេណវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតនៅក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក អភិបាល អភិបាលរងក្រុង/ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ជ និងអ្នកពាក់ព័ន្ធផងដែរ ។












































