លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាលសួរសុុខទុក្ខ និងនាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន ៥៤០ គ្រួសារ

ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល និងគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុុខទុក្ខ និងនាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន ៥៤០ គ្រួសារ ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អនុញ្ញាតដល់អង្គការខេមរា ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញគម្រោងអនុវត្តសកម្មភាពនៅក្នុងខេត្តត្បូងឃ្មុំ

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អនុញ្ញាតដល់អង្គការខេមរា ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញគម្រោងអនុវត្តសកម្មភាពនៅក្នុងខេត្តត្បូងឃ្មុំ

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ គ្រួសារក្រីក្រ និងងាយរងហានិភ័យជាង​ ៧ម៉ឺន​គ្រួសារ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​​ ផ្តល់​ជូន​ប័ណ្ណ​សមធម៌​ ដេីម្បីគាំពារសុខភាព​ និងអត្ថប្រយោជន៍ជាច្រេីនទៀត

អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ គ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅទូទាំង​ខេត្តកំពង់ចាម​ ជាង​ ៧ម៉ឺន​គ្រួសារ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ជូន​ប័ណ្ណ​សមធម៌​ ដេីម្បីគាំពារសុខភាព​ និងទទួលបានអត្ថប្រយោជន៍ជាច្រេីនទៀត​ ថ្លែងបែបនេះ​ក្នុងពិធីចែកបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៨​ ខែមិនា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមជាគណៈអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ​ការ​សាងសង់​ផ្លូវជាង ២៧គីឡូម៉ែត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ស្រុកកងមាស ព្រមទាំង​ដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋ

អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹកថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃ​ការសាងសង់ផ្លូវបេតុង​ និង​ផ្លូវ​កៅស៊ូ​ ១ខ្សែ​ ​ប្រវែងជាង​ ២៧គីឡូម៉ែត្រ​​ ស្ថិត​ក្នុង​ឃុំសូរគង ឃុំរាយប៉ាយ និង​ឃុំព្រែកកុយ ស្រុកកងមាស​ និងការដ្ឋានសាងសង់ស្ពានព្រែកជីក ជាកន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង ព្រមទាំង​ពិនិត្យស្ថានភាព​បាក់​ច្រាំង ស្ថិតនៅក្នុងឃុំព្រែកកុយ និង​បានដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋផងដែរ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ទទួលជួបគណៈប្រតិភូប្រទេសវៀតណាម ដែលមកពីខេត្តតៃនិញ និងខេត្តប៊ិញភឿក ចូលជួបសម្ដែងការគួរសម

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលជួបគណៈប្រតិភូប្រទេសវៀតណាម ដែលមកពីខេត្តតៃនិញ និងខេត្តប៊ិញភឿក ចូលជួបសម្ដែងការគួរសម អបអសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២០៥៦៧ នាពេលខាងមុខនេះ នៅសាលប្រជុំ គ (សាលប្រជុំធំ)សាលាខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយការិយាល័យនគរបាល​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រី​រាជ​ការ មន្ត្រី​ជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោម​អធិបតី​ភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាល​ខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ ចាត់តំណាងនាំយកថវិកា និងអង្ករ ចូលរួមបុណ្យសពអ្នករត់ម៉ូតូឌុបដែលបានទទួលមរណភាព

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ លោកស្រី អភិបាលរងខេត្ត បាននាំយកថវិកា និងអង្ករ ចូលរួមបុណ្យសពលោក វ៉ែន វុត​ ជាអ្នករត់ម៉ូតូឌុបដែលបានទទួលមរណភាពក្នុងជន្មាយុ ៥៧ ឆ្នាំ ដោយរោគាពាធ

លោកជំទាវ បាន ស្រីមុំ ​ចាត់ប្រធានមន្ទីរសុខាភិបាលខេត្ត នាំ​យក​ថវិកា​ចំនួន​ ២​លានរៀល​ និងផ្លែ​ឈើ​ទៅសួរសុខទុក្ខ លោក​ សឿន​ ម៉ុល​ អ្នក​រត់​ម៉ូតូ​ឌុប​ខេត្ត​ប៉ៃលិន​ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ​បាន​ចាត់ប្រធានមន្ទីរសុខាភិបាលខេត្ត នាំ​យក​ថវិកា​ចំនួន​ ២​លានរៀល​ និងផ្លែ​ឈើ​ទៅសួរសុខទុក្ខ លោក​ សឿន​ ម៉ុល​ អ្នក​រត់​ម៉ូតូ​ឌុប​ខេត្ត​ប៉ៃលិន​ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងបានឧបត្ថម្ភភ​ថវិកា​មួយចំនួន ដល់អ្នក​រត់​ម៉ូតូ​ឌុប​ចំនួន២នាក់ ផងដែរ