អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ​ការ​សាងសង់​ផ្លូវជាង ២៧គីឡូម៉ែត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ស្រុកកងមាស ព្រមទាំង​ដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋ

អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹកថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃ​ការសាងសង់ផ្លូវបេតុង​ និង​ផ្លូវ​កៅស៊ូ​ ១ខ្សែ​ ​ប្រវែងជាង​ ២៧គីឡូម៉ែត្រ​​ ស្ថិត​ក្នុង​ឃុំសូរគង ឃុំរាយប៉ាយ និង​ឃុំព្រែកកុយ ស្រុកកងមាស​ និងការដ្ឋានសាងសង់ស្ពានព្រែកជីក ជាកន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង ព្រមទាំង​ពិនិត្យស្ថានភាព​បាក់​ច្រាំង ស្ថិតនៅក្នុងឃុំព្រែកកុយ និង​បានដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋផងដែរ

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹកថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃ​ការសាងសង់ផ្លូវបេតុង​ និង​ផ្លូវ​កៅស៊ូ​ ១ខ្សែ​ ​ប្រវែងជាង​ ២៧គីឡូម៉ែត្រ​​ ស្ថិត​ក្នុង​ឃុំសូរគង ឃុំរាយប៉ាយ និង​ឃុំព្រែកកុយ ស្រុកកងមាស​ និងការដ្ឋានសាងសង់ស្ពានព្រែកជីក ជាកន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង ព្រមទាំង​ពិនិត្យស្ថានភាព​បាក់​ច្រាំង ស្ថិតនៅក្នុងឃុំព្រែកកុយ និង​បានដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានមានប្រសាសន៍​ឱ្យ​ដឹងថា ការស្ថាបនាផ្លូវបរតុង និងផ្លូវក្រាលកៅស៊ូ ដែលមានប្រវែង ២៧.៦០០​ម៉ែត្រ​ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ និងការសាងសង់ស្ពានព្រែកជីក កន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង នៃស្រុកកងមាស បច្ចុប្បន្នសាងសង់​សម្រេច​បាន ៩០ ភាគរយ ហើយ ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ទីកន្លែងច្រាំងបាក់ក្នុងឃុំព្រែកកុយ មានប្រវែងប្រមាណជា ១៧០ម៉ែត្រ ដែលរងការខូចខាតដល់ផ្លូវទាំងស្រុងតែម្ដង។ ហើយច្រាំងបាក់នោះ ក្រុមការងារខេត្ត នឹងធ្វើសំណើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចាត់អ្នកជំនាញបច្ចេកទេស មកសិក្សា និងពិនិត្យលទ្ធភាព ដើម្បីជួសជុលឡើងវិញ ជូនដល់ប្រជាពលរដ្ឋ ។

ចំពោះ ផ្លូវនៅកន្លែងបាក់ច្រាំងដែលខូច ជាដំណោះស្រាយ ក្រុមការងារខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចឯកភាពធ្វើផ្លូវវាងប្រវែង ២,៣០០ម៉ែត្រ ជាប្រភេទផ្លូវបេតុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ បញ្ជៀសពីកន្លែងបាក់ស្រុតច្រាំងនោះ ។

ជាមួយនឹងការចុះបំពេញការងារនេះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត ក៏បានឱ្យ​ដឹងទៀតថា ក្រុមការងារបានចុះពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅចំណុចស្ទឹងឆ្វេង ក្នុងឃុំច្បារអំពៅ ស្រុកបាធាយ និង​បានសម្រេចបើកទ្វារទឹក ទម្លាក់ទឹក​ឱ្យ​ប្រជាកសិករនៅខាងស្រុកកងមាស បានទឹកប្រើប្រាស់ ក្នុងការងារបង្ករបង្កើនផលស្រូវ ក្នុង​ការដាំដុះលើកទី៣ សម្រាប់រដូវប្រាំងនេះផងដែរ ៕