ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល និងគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុុខទុក្ខ និងនាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន ៥៤០ គ្រួសារ ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។























