អភិបាលខេត្តកំពង់ចាម​ អះអាងថា​ គ្រួសារក្រីក្រ និងងាយរងហានិភ័យជាង​ ៧ម៉ឺន​គ្រួសារ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​​ ផ្តល់​ជូន​ប័ណ្ណ​សមធម៌​ ដេីម្បីគាំពារសុខភាព​ និងអត្ថប្រយោជន៍ជាច្រេីនទៀត

អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ គ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅទូទាំង​ខេត្តកំពង់ចាម​ ជាង​ ៧ម៉ឺន​គ្រួសារ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ជូន​ប័ណ្ណ​សមធម៌​ ដេីម្បីគាំពារសុខភាព​ និងទទួលបានអត្ថប្រយោជន៍ជាច្រេីនទៀត​ ថ្លែងបែបនេះ​ក្នុងពិធីចែកបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៨​ ខែមិនា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​

អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ គ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅទូទាំង​ខេត្តកំពង់ចាម​ ជាង​ ៧ម៉ឺន​គ្រួសារ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ជូន​ប័ណ្ណ​សមធម៌​ ដេីម្បីគាំពារសុខភាព​ និងទទួលបានអត្ថប្រយោជន៍ជាច្រេីនទៀត​ ថ្លែងបែបនេះ​ក្នុងពិធីចែកបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៨​ ខែមិនា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ទីរផែនការ​ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធ ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងបន្តជំរុញការអនុវត្តកម្មវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ឱ្យទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក។​ ក្រៅពីនោះ​ មន្ទីរផែនការ​ត្រូវយកចិត្តទុកដាក់ដល់គ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ធ្វើយ៉ាងណាធានាឲ្យគ្រួសារទាំងនោះទទួលបានបណ្ណសមធម៌ និងទទួលបានអត្ថប្រយោជន៍ពីការគាំពារសង្គម​ផងដែរ​ ។

សង្កត់​ធ្ងន់​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេី​ដល់​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាលដោយមិនបង់ថ្លៃ នៅតាមមន្ទីពេទ្យរដ្ឋ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរាគ្មានទីពឹង ព្រមទាំង​ក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេងៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្មវិធីសុខាភិបាល និងសេវាពិនិត្យថែទាំផ្ទៃពោះមុន​ និងក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ និងអាហាររូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសគ្រួសារដែលកាន់បណ្ណ សមធម៌ និងបណ្ណងាយរងហានិភ័យ សូមទៅទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយពុំមានបង់ថ្លៃសេវាព្យាបាលឡើយ​ ៕