លោកជំទាវ មិថុនា ភូថង និង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃខេត្តកោះកុង

លោកជំទាវអភិបាលខេត្តកោះកុង បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយអស់លោក លោកស្រី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការ នៃខេត្តកោះកុងរបស់យើង នាពេលនេះ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥៨ អាណត្តិទី៣

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៥៨ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលប្រជុំធំសាលាខេត្

សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកឧត្តម NKUBITO MANZI Bakuramutsaឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា…

នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤វេលាម៉ោង៩:០០នាទី នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តមNKUBITO MANZI Bakuramutsa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរវ៉ាន់ដា ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា...

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមក្នុងពិធីបញ្ចប់ការចាក់បេតុង៣ជ្រុង នៃស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន

រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចប់ការចាក់បេតុង៣ជ្រុង នៃស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានមូលនិធិសាងសង់វិមាន ស្តូបឈ្នះ ឈ្នះ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ”ទីក្រុងស្អាត ដើម្បីទេសចរណ៍”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ"ទីក្រុងស្អាត ដើម្បីទេសចរណ៍"

រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៧ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៧ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

អភិបាលខេត្តកោះកុង ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីអបអរសាទរទិវានារីអន្តរជាតិ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តចម្ងាយ ៨គីឡូ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ នាថ្ងៃទី៩ ខែមីនាឆ្នាំ២០២៤ ស្ថិតស្រុកបូទុមសាគរ ចំណុចផ្លូវព្រឹទ្ធាចារ្យសាយ ភូថង មានកីឡាចូលរួមសរុបជិត ១០០០នាក់

អភិបាលខេត្តកោះកុង ប្រាប់មន្រ្តីមូលដ្ឋានឲ្យពង្រឹងចំណេះដឹងបច្ចេកវិទ្យាកាន់តែច្រើន

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់ក្រុមស្រ្តី ជាមន្រ្តីរាជការបម្រើការងារផ្នែករដ្ឋបាលស្រុកបូទុមសាគរ គប្បីចូលរួមប្រឹងប្រែងពង្រឹងចំណេះដឹងបច្ចេកវិទ្យា ឲ្យបានកាន់តែច្រើន។ ដើម្បីពន្លឿនប្រសិទ្ធភាពការងារប្រចាំថ្ងៃកាន់តែឆាប់រហ័ស ការចេះប្រើប្រាស់បច្ចេកវិទ្យា គឺជារឿងមិនអាចខ្វះបានសម្រាប់ក្រុមមន្រ្តីរាជការជាស្រ្តី នៅតាមរដ្ឋបាលសាលាក្រុង-ស្រុក ឬឃុំសង្កាត់។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យដឹងក្រោយការចុះពិនិត្យ ការងារមន្រ្តីផ្នែករដ្ឋបាលនៅសាលាស្រុកបូទុមសាគរ ខណៈចំថ្ងៃក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ យ៉ាងដូច្នេះថា ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ឲ្យកាន់តែច្រើនលើកិច្ចការងាររបស់ខ្លួន ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧នេះ

លោកជំទាវ មិថុនា ភូថង និងឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍”ពិធីបុណ្យឆ្នេរ (Beach Festival)”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ព្រមទាំងលោកស្រី ឈី វ៉ា និងលោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍"ពិធីបុណ្យឆ្នេរ (Beach Festival)" ដែលរៀបចំដោយក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន ឯ.ក (Coastal Development Group Co.,Ltd) និងក្រុមហ៊ុន វិនដើរផាស ថេកណូឡូជី ឯ.ក (Wenderpass Technogy Co.,Ltd) ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង