ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីកាត់ខ្សែបូណ៌ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្លោងទ្វារ និងពិធីសំណេះសំណាល ជូនពរឆ្នាំថ្មី ជូន ដល់នាយទាហាន ពលទាហាន អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ចាម

ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីកាត់ខ្សែបូណ៌ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្លោងទ្វារ និងពិធីសំណេះសំណាល ជូនពរឆ្នាំថ្មី ជូន ដល់នាយទាហាន ពលទាហាន អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ចាម

រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៨ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៨ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ បន្តចុះពិនិត្យ និងដឹកនាំក្រុមការងាររៀបចំតុបតែងលម្អ និងសាកល្បងឧបករណ៍ប្រើប្រាស់នៅតំបន់ត្រជាក់ ដើម្បីត្រៀមបង្ករបរិយាកាសអោយកាន់តែសប្បាយរីករាយ ក្នុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានបន្តចុះពិនិត្យ និងដឹកនាំក្រុមការងាររៀបចំតុបតែងលម្អ និងសាកល្បងឧបករណ៍ប្រើប្រាស់នៅតំបន់ត្រជាក់ ដើម្បីត្រៀមបង្ករបរិយាកាសអោយកាន់តែសប្បាយរីករាយ ក្នុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខដ៏ខ្លីនេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ រៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នាព្រឹក ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ  នៅសាលប្រជុំ "គ" សាលាខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំក្រុមការងាររដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣

នារសៀល ថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង នៅសាលប្រជុំ "ក" សាលាខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងពិធីសូត្រមន្ត ចំរើនព្រះបរិត្ត សុំពរជ័យ ពីទេវតាឆ្នាំថ្មី

នាព្រឹកថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត​កំកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ និងពីធីសូត្រមន្តចម្រើនព្រះបរិត្ត​ សុំពរជ័យ សេចក្តីសុខសេចក្តីសុខ សេចក្តីចំរើន ពីទេវតាឆ្នាំថ្មី ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត

លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំសង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ​ អភិបាល​ខេត្ត​ប៉ៃលិន និង​ជា​ប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំ​សង្ក្រាន្ត​ប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដើម្បីបង្កបរិយាកាស ​សប្បាយរីករាយជូន ដល់បងប្អូនប្រជាពលរដ្ឋទាំង​ក្នុង​ខេត្ត និងក្រៅខេត្ត មកលេង​កំសាន្តនៅខេត្តប៉ៃលិន ប្រកបដោយក្តីសប្បាយរីករាយ ក្រោមម្លប់សន្តិភាព

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧សណ្តាន និងទស្សនារបាំត្រុដិ អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧សណ្តាន និងទស្សនារបាំត្រុដិ អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញចេញឧបទ្រុបចង្រៃឆ្នាំចាស់ នាំមកសិរីសួស្តី សម្រាប់ឆ្នាំថ្មីនេះ

អភិបាលខេត្តប៉ៃលិន បានណែនាំដល់អាជីវករលក់ដូនៅជើងភ្នំយ៉ាត ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ

ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរ នៅជើងភ្នំយ៉ាតក្បែរ​អាស្រម​លោក​​យាយយ៉ាត នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន បានមានប្រសាសន៍ណែនាំដល់អាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងមាន​សណ្តាប់​​​ធ្នាប់ របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រភ្នំយ៉ាត ជាពិសេស​គឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួម​ចំណែកក្នុង​ការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង

លោកជំទាវ បាន ស្រីមុំ អញ្ជើញពិនិត្យវឌ្ឍនភាព និងរៀបចំបន្ថែមចំណុចនៅសេសសល់ នូវការតុបតែងលម្អ រៀបចំសណ្តាប់ធ្នាប់តំបន់រមនីយដ្ឋានទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ ទីវត្តអារាម និងទីប្រជុំជននានាក្រុង-ស្រុក

ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យវឌ្ឍនភាព និងរៀបចំបន្ថែមចំណុចនៅសេសសល់ នូវការតុបតែងលម្អ រៀបចំសណ្តាប់ធ្នាប់តំបន់រមនីយដ្ឋានទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ ទីវត្តអារាម និងទីប្រជុំជននានាក្រុង-ស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់ឆាប់ៗនេះ