អភិបាលខេត្តកោះកុង ប្រាប់មន្រ្តីមូលដ្ឋានឲ្យពង្រឹងចំណេះដឹងបច្ចេកវិទ្យាកាន់តែច្រើន
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់ក្រុមស្រ្តី ជាមន្រ្តីរាជការបម្រើការងារផ្នែករដ្ឋបាលស្រុកបូទុមសាគរ គប្បីចូលរួមប្រឹងប្រែងពង្រឹងចំណេះដឹងបច្ចេកវិទ្យា ឲ្យបានកាន់តែច្រើន។ ដើម្បីពន្លឿនប្រសិទ្ធភាពការងារប្រចាំថ្ងៃកាន់តែឆាប់រហ័ស ការចេះប្រើប្រាស់បច្ចេកវិទ្យា គឺជារឿងមិនអាចខ្វះបានសម្រាប់ក្រុមមន្រ្តីរាជការជាស្រ្តី នៅតាមរដ្ឋបាលសាលាក្រុង-ស្រុក ឬឃុំសង្កាត់។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យដឹងក្រោយការចុះពិនិត្យ ការងារមន្រ្តីផ្នែករដ្ឋបាលនៅសាលាស្រុកបូទុមសាគរ ខណៈចំថ្ងៃក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ យ៉ាងដូច្នេះថា ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ឲ្យកាន់តែច្រើនលើកិច្ចការងាររបស់ខ្លួន ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧នេះ