មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវឲ្យអាជ្ញាធរ ស្រុកកំពង់សីលា រួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីក្រុមការងារពីថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងមូលដ្ឋាន។