លោក ប្រាយុទ្ធ ចាន់អូចា អះអាងថា ថៃនឹងមិនចូលរួមជាមួយឥណ្ឌូនេស៊ី ដើម្បីធ្វើជាអ្នកសម្រុះសម្រួលដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ាឡើយ
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈនៅក្នុងប្រទេសជិតខាងនេះ មិនមានន័យថា “យល់ព្រមទទួលស្គាល់” នោះទេ…