គ.ជ.ប ស្វាគមន៍ការវាយតម្លៃរបស់អង្គការខុមហ្វ្រែល លើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមស្វាគមន៍ចំពោះការចូលរួមរបស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ ស្តីពី «សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ហើយបានរកឃើញថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានគុណភាពអាចទទួលយកបាន»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។