
អភិបាលខេត្តប៉ៃលិន បន្តនាំយកស្បៀងអាហារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធទាំង៣
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អភិបាលរងខេត្ត និងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរគ្រប់អង្គភាព ក្រុមការងារ យុវជនស.ស.យ.កខេត្ត និងក្រុមគ្រូពេទ្យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងបីប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងទទួលពលករមកពីប្រទេសថៃ ព្រមទាំងកំពុងចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ១៩ ។