ចិន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ ​និង​ស្ថាប័ន​របស់សហភាពអឺរ៉ុប​វិញ​ ​ដើម្បី​ជា​ការសងសឹក​នឹង​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ខ្លួន​ ​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស

​ប្រទេស​ចិន​នៅ​ថ្ងៃចន្ទ​នេះ​បាន​ប្រកាស​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​១​០​រូប​ ​និង​អង្គភាព​ចំនួន​៤​នៅ​អឺរ៉ុប​វិញ​ ​ដោយ​និយាយ​ថា​ ​ពួកគេ​បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​និង​ផលប្រយោជន៍​របស់​ចិន​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​កុហក​ ​និង​មិន​ពិត​ ​។​

សេតវិមាន​កំពុង​ពិចារណា​លើ​កញ្ចប់​ថវិកា​រ​៣​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក

​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និង​កំពុង​ធ្វើ​ការពិចារណា​លើ​ការ​ចំណាយ​ដ៏​ធំ​ថ្មី​មួយ​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​៣​ទ្រី​លាន​ដុល្លារ​លើ​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៅ​សហរដ្ឋអាមេរិក​ ​និង​ ​ការបែងចែក​ទៅ​ក្នុង​ ​កញ្ចប់​ថវិកា​រ​ចំនួន​ពីរ​ ​ដែល​អាច​ប្រឈមមុខនឹង​ផ្លូវ​តូច​ចង្អៀត​ ​ដើម្បី​ទទួល​បាន​នូវ​ការ​អនុម័ត​នៅ​សភា​ ​នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​។​

អភិបាលខណ្ឌចំការមន ចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ

នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យនៅទីតាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ ដែលត្រៀមរៀបចំទទួលចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើង ស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងកូវីដ-១៩៕

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ បំពាក់កៅអីបានជាង១២,០០០កៅអី

ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបំពាក់កៅអីសម្រេចបានជាង១២,០០០កៅអី គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅពេលនេះ កំពុងបន្តការសាងសង់ដោយរលូនជាប្រក្រតី ដោយអាចនឹងបញ្ចប់ការសាងសង់នេះនាអំឡុងចុងខែឧសភា ឆ្នាំ២០២១។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ខាត់ សារ៉ាត់

នារសៀលថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ខាត់ សារ៉ាត់ នាយប៉ុស្តិ៍ព្រំដែនអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតខេត្តស្វាយរៀង (ត្រូវជាប្អូនថ្លៃសម្តេចក្រឡាហោម ស ខេង) ដែលបានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ០៨:១០នាទីព្រឹក ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ ។

ប្រធានាធិបតី​រុស្ស៊ី​ច្រានចោល​ការរិះគន់​ពីសំណាក់​ប្រទេស​មួយ​ចំនួន​ទៅលើ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​ខ្លួន

​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លា​ឌី​មៀ ​ពូ​ទី​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ច្រានចោល​ការរិះគន់​ពីសំណាក់​ប្រទេស​មួយ​ចំនួន​ទៅលើ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​ខ្លួន​ ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ហើយ​ថា​ ​រូបលោក​ផ្ទាល់​កំពុង​ត្រៀម​ខ្លួន​ទទួលការ​ចាក់​វ៉ាក់សាំង​មួយ​នេះ​នៅ​ក្នុង​ស​ប្តាហ៍​នេះ​ ​។​

សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចបើកឲ្យដំណើរការឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ជាបណ្ដោះអាសន្ន

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យសមិទ្ធផលស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកទាំងពីរ (ស្ទឹងត្រង់-ក្រូចឆ្មារ) និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យ និងណែនាំដល់បងប្អូនអាជីវករ លក់ដូរពេលយប់អោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល

នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការប្រយុទ្ធ​ និងជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យ និងណែនាំដល់បងប្អូនអាជីវករ លក់ដូរពេលយប់អោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃ​ និងអាល់កុល ឬសាប៊ូអោយបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាព។ បើទោះជាមិនទាន់មានករណីវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តរតនគិរីក្តី។

លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គ្រោង​វិលត្រឡប់​ទៅកាន់​បណ្តាញ​សង្គម​វិញ​ជាមួយនឹង​ទំរង់​រួម​មួយ​ (​Platform​) ​ផ្ទាល់ខ្លួន​របស់​លោក

អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ត្រូវ​បាន​បិទ​គណនី​យ​ពី​បណ្តាញ​សង្គម​ ធ្វី​ត​ធើ​ (​T​wit​t​e​r), ​ហ្វេ​ស​បុក​ (​Face​book​) ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដទៃទៀត​ ​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​លោក​ចូល​វាយប្រហារ​លើ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​មករា​កន្លងមក​នោះ​ ​បាន​បង្ហើប​ពី​ផែនការ​បើក​ដំណើរការ​ទំរង់​រួម​មួយ​ថ្មី​ (​Platform​) ​ផ្ទាល់ខ្លួន​របស់​លោក​ក្នុងរយៈពេល​២​ទៅ​៣​ខែ​ទៀត​នេះ​ ​នេះ​បើ​តាម​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់​លោក​ ​ត្រាំ​ ​ថ្លែងប្រាប់​សារ​ព័ត៌មាន​ ហ្វុ​ក​ ញ៊ូ (​Fox​ ​News​) ​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍មុននេះ ​។​

អភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមការងារប្រចាំការត្រួតពិនិត្យប្រជាពលរដ្ឋចេញ ចូល តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងស្រុកស្រែអំបិល

ថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមការងារប្រចាំការត្រួតពិនិត្យប្រជាពលរដ្ឋចេញ ចូល តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។