ឯកឧត្តម អ៊ុន ចាន់ដា បន្ដទទួលអំណោយឧបត្ថម្ភសម្ភារ:និងថវិការពីសប្បុរសជន

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលកំពុងតែផ្ទុះឡើងយ៉ាងគំហុកនោះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយឧបត្ថម្ភពី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាស្រ្តី ៣រូប ដើម្បីយកទៅជួយដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនានា របស់រដ្ឋបាលខេត្ត និងជួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ កូវី-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងស្រុកតំបែរ ទទួលអំណោយពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ

លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសហការី ព្រមទាំងអាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ទៅចែកជូនប្រជាពលរដ្ឋចំនួន៣២នាក់ កំពុងស្នាក់នៅធ្វើចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែនតំបែរ ក្នុងស្រុកតំបែរ។

រដ្ឋបាលខេត្តកំពង់ចាមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ចំនួន២នាក់រួសរាន់មកពិនិត្យសុខភាព និងយកសំណាក

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ឬភូមិដទៃទៀត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន២នាក់ សូមរួសរាន់មកពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្ទឹងត្រង់៕

ខេត្តរតនគិរី តម្រូវអោយអ្នក ដែលចេញពីខេត្ត ទៅសែនឆេងម៉េង ពេលត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័ក នៅផ្ទះ ១៤ថ្ងៃ

ក្នុងសេចក្តីណែនាំ ស្តីពីវិធានការ និងការទប់ស្កាត់​ការរាតត្បាត​នៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានណែនាំ​ថា ចៀសវាង​នូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ​។

អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យ កាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យ កាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ ក្នុង ភូមិសាស្ត្រខេត្តកោះកុង។ ការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុងនេះ គឺ ដើម្បីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែងយូឆ្នាំ និង ទុកជាដីបម្រុង របស់ខេត្ត ។

លោក​ ចូ ​បៃ​ដិ​ន​ ​ថ្កោលទោស​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​លើ​ក្រុម​បាតុករ​ ​និង​ចាត់ទុកថា​ ​ជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ

​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្កោលទោស​ការ​ប​ង្រ្កា​ប​យ៉ាង​បង្ហូរ​ឈាម​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​ចាត់ទុកថា​ ​គឺជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​ ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​មនុស្ស​ច្រើនជាង​១​០​០​នាក់​ ​ក្នុង​នោះ​រួម​មាន​ក្មេងៗ​៧​ផង​ដែរ​ ​។​

ក្នុងវិបត្តិកូវីដ វៀតណាមអាចមានកំណើនសេដ្ឋកិច្ចប្រមាណ6.5 ភាគរយសម្រាប់ឆ្នាំ2021នេះ

យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រចន្តទីផ្សារ និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងដើរតាមផែនការដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ឆ្នាំ2021 ដែលអាចនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ6.5ភាគរយ ខណៈដែលប្រទេសដែលស្ថិតនៅជាប់គ្នា រាប់ទាំងកម្ពុជាផងដែរកំពុងជួបឱនភាព។

តាមដានលទ្ធផល និងដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

គិតមកត្រឹមថ្ងៃចន្ទម្សិលមិញនេះ កិច្ចប្រជុំរវាងអ្នកតំណាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តធ្វើនៅឡើយ​ខណៈ​ដែលអ្នកតំណាងខាងភាគីអាមេរិកគឺលោកស្រី Katherine Tai បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេចចិត្ត​ក្នុងការលើក​លែង​ពន្ធ​ណាមួយនៅឡើយសម្រាប់ទំនិញរបស់ប្រទេសចិន ប៉ុន្តែបានបង្ហើបថានឹងនៅតែមានលទ្ធភាពក្នុងការបន្តកិច្ចចរចាគ្នាបន្ថែមទៀត។

អង្គការ​ ​WHO​ ​និង​មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​បង្ហាញ​ការ​គាំទ្រ​លើ​គំនិត​បង្កើត​សន្ធិសញ្ញា​ជំងឺរាតត្បាត​សម្រាប់​ភាព​អាសន្ន​នា​ពេល​អនាគត

មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​គំនិត​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ ​ដែល​នឹង​ជួយ​ពិភពលោក​ក្នុង​ការដោះស្រាយបញ្ហា​សុខភាព​នា​ពេល​អនាគត​ ​ដូចជា​ជំងឺ​ ​Co​v​i​d​-19 ​ដែល​កំពុងតែ​រីក​រាលដាល​ពាសពេញ​ពិភពលោក​ ​។​

សហរដ្ឋអាមេរិក​ពិចារណា​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​វិល​មក​កាន់អំណាច​វិញ

សហរដ្ឋអាមេរិក​បាន​និង​កំពុង​រៀបចំ​ជាបន្ទាន់​ ​ដើម្បី​ផ្អាក​រាល់​ការ​ទាក់​ ​ទង​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ឆ្នាំ​២​០​១​៣​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ ​វិលត្រឡប់​មក​កាន់អំណាច​វិញ​ ​នេះ​បើ​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ ​លោកស្រី​ ខា​ធើ​រី​ន​ តៃ (K​at​her​in​e​ ​T​a​i​) ​។