ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ គឺធ្វើការចាក់ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ជំហាន២ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅសាលាខេត្តកំពង់ចាម។