ឯកឧត្តម អ៊ុន ចាន់ដា បន្ដទទួលអំណោយពីសប្បុរសជនដេីម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយការជឿជាក់លើកការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងឃើញមានសប្បុរសជនជាបន្តបន្ទាប់ បាននាំយកនូវគ្រឿងឧបភោគបរិភោគ,សម្ភារៈការពារជំងឺកូវី-១៩ រួមនឹងថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាលីស័កនៅក្នុងបណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីជួយលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ខេត្ដកំពង់ចាម៖ ដោយការជឿជាក់លើកការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងឃើញមានសប្បុរសជនជាបន្តបន្ទាប់ បាននាំយកនូវគ្រឿងឧបភោគបរិភោគ,សម្ភារៈការពារជំងឺកូវី-១៩ រួមនឹងថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាលីស័កនៅក្នុងបណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីជួយលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី​០៥​ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩​ អញ្ជេីញ​ទទួលអំណោយឧបត្តម្ភ​ពីសប្បុរសជន​ ដេីម្បីចូលរួមយុទ្ធនាការការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ១៩។

ចំពោះការឧបត្ថម្ភដែលទទួលបាននាពេលនេះរួមមាន៖

១-លោក ស៊ុយ ភូនាថ នាយកក្រុមហ៊ុន អេស ធី អេស អេតវើថាយស៊ីង ឯ.ក. ឧបត្ថម្ភ= អង្ករ១ តោន មីម៉ាម៉ា២០ កេស ទឹកបរិសុទ្ធ២០ កេស ម៉ាស១០,០០០ និងទឹកអល់កុល ៦០ លីត្រ។

២-លោកឧកញ៉ា សាយ ហាង និងលោកជំទាវថវិកា០៤ លានរៀល ទឹកបរិសុទ្ធ ១០០កេស ,ម៉ាស១០,០០០ និងទឹកអាល់កុល១៥០ លីត្រ។

៣-មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម​ ឧបត្តម្ភ​ ទឹកបរិសុទ្ធ​ ៥០០ យួរ។

៤-ឯកឧត្តម​ លី​ ថៃហាក់​ ទីប្រឹក្សា​ក្រសួង​កកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​ ឧបត្តម្ភ​ ទឹកបរិសុទ្ធ​៥០០ យួរ។

៥-ក្រុមហ៊ុន​ ស៉ីភី​ (CP) ឧបត្តម្ភ​ ម៉ាស់​ ១២,៥០០ ម៉ាស់​, ទឹកអាល់កុល១២០ លីត្រ​ និងទឹកបរិសុទ្ធ៥០ កេស​។

៦-ធនាគារ​ អេស៊ីលីដា​ ៨សាខា​ ក្នុងខេត្តកំពង់ចាម​ ឧបត្តម្ភ​ ម៉ាស់​ ១០,០០០ ,ទឹកអាល់កុល​ ២៤០ លីត្រ​ ,មី១៦ កេស​ និងទឹកបរិសុទ្ធ​ ១៦ កេស។

៧-គណៈអាជីវករផ្សារបឹងកុក​ ក្រុងកំពង់ចាម ឧបត្ថម្ភថវិកា ០២ លានរៀល។

៨-ក្រុមហ៊ុន​ThaNakron ធូបមុស៣ កេស​ ថ្នាំបាញ់មូស១ កេស​ ទឹកអាល់កុល​៣០ លីត្រ​ និងទឹកបរិសុទ្ធ​៥ កេស។

ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា នាំ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ យកមក​ផ្ដល់ជូន​គណៈកម្មការ ដើម្បី​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅពេលនេះ ៕

Leave a Reply