(ខេត្តកំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចេញលិខិតអនុញ្ញាតឲ្យដំណើរការឡើងវិញ នៅទីតាំងអាជីវកម្ម ចំនួន ១១កន្លែង ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីលទ្ធផលអវិជ្ជមានលើតេស្តសំណាក ដែលចេញដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។
ទីតាំងធ្វើអាជីវកម្ម ទាំង១១កន្លែងនោះ រួមមាន៖ គ្លីនិក ១ តូបនៅក្នុងផ្សារធំ ៩តូប និងតូបលក់ផ្លែឈើ ១តូប នៅក្នុងផ្សារសាមគ្គី ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕