ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យការរៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម

អនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស ចុះពិនិត្យការរៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម អស់រយៈកាលជាង១ ឆ្នាំនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានឈ្មោះថា មន្ទីរពេទ្យ «មេគង្គកំពង់ចាម»៕

ខេត្ដកំពង់ចាម៖ អនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស ចុះពិនិត្យការរៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម អស់រយៈកាលជាង១ ឆ្នាំនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានឈ្មោះថា មន្ទីរពេទ្យ «មេគង្គកំពង់ចាម»៕

Leave a Reply