ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បេីក​យុទ្ធនាការ​រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ចាម​ ជំហាន​ទី​១​ ជាង​១០០០​នាក់​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​បេីក​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ​ជូន​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​​ ដែល​ស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង(​​ស៊ីណូរ៉ាក់)​ ក្នុង​ជំហានទី១ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​​ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល និង​ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត​ផងដែរ​ ។ ​

ខេត្ដកំពង់ចាម​៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​បេីក​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ​ជូន​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​​ ដែល​ស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង(​​ស៊ីណូរ៉ាក់)​ ក្នុង​ជំហានទី១ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​​ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល និង​ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត​ផងដែរ​ ។ ​

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ​ជូន​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​​ ​​ក្នុង​​ជំហាន​ទី​១នេះ​ នៅ​ទូទាំង​ខេត្តកំពង់ចាម​ មាន​ចំនួន​១២៨៨នាក់​ ហើយ​ត្រូវ​ចាក់​ជូន​អ្នក​ស្ម័គ្រចិត្ត​ ​ជំហាន​ទី​២​ ជាបន្តបន្ទាប់​ទៀត​​ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ការពារ​សុខភាព​ ដោយ​មិន​ឲ្យ​ជំងឺ​កូវីដ​វាយលុក​ចូល​ក្នុង​ខ្លួនប្រាណ​យើង​បាន​ឡេីយ​ ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ តាម​រយៈ​ការ​ស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ដេីម្បី​ការពារ​អាយុជីវិត​ខ្លួន​ឯង​​ ដោយ​​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ វាអាច​ផ្តេីម​ចេញ​ពី​ខ្លួន​​យេីង​ម្នាក់​ៗ​ ហេីយ​ក៏ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដ៏ទៃ​ទៀត​ផង​។

ក្រៅ​ពី​នោះ​ឯកឧត្តមអភិបាលខេត្ត​ ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​នេះឡេីយ​ ព្រោះ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​រាជការ​ ក្នុង​ខេត្តកំពង់ចាម​ សរុប​​ជាង​២ម៉ឺន​នាក់​ហើយ​ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ដោយ​មិន​មាន​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​អ្វី​​ឡើយ​​ តែ​ផ្ទុយ​ទៅ​វិញ​វា​អាច​ការពារ​អាយុជីវិត​យើង​ ឲ្យ​ចាក​ផុត​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​ ។

ឯកឧត្តម​ ឯម​ កុសល​ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ចំពោះ​សមាជិក​សមាគម​អតីតយុទ្ធជន ដែលបានស្មគ្រ័ចិត្តទទួលវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ជំហានទី១ សរុបចំនួន១២៨៨នាក់ រួមមាន៖ ក្រុងកំពង់ចាម ចំនួន១៨៥នាក់ និងស្រុកកំពង់សៀម ចំនួន១៩៥នាក់ ដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅ មន្ទីរពេទ្យខេត្តកំពង់ចាម​។

ដោយឡែកស្រុកព្រៃឈរមានចំនួន១៧៣នាក់, ស្រុកជើងព្រៃ ១៣០នាក់, ស្រុកបាធាយ ១៨៦នាក់, ស្រុកចំការលើ ១១១នាក់ , ស្រុកស្ទឹងត្រង់ ៧៣នាក់ , ស្រុកកោះសូទិន ៦៦នាក់, ស្រុក កងមាស ១០៣នាក់ និងស្រុកស្រីសន្ធរ ៦៦នាក់ ដោយ​ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យបង្អែកស្រុកនីមួយៗ​ ផងដែរ​ ៕

Leave a Reply