យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ឧសភានេះ បានឲ្យដឹងថា ក្នុងថ្ងៃ១២ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៣នាក់ ក្នុងនោះ ៣នាក់ នៅក្នុងស្រុកកងមាស នៅស្រុកស្រីសន្ធរចំនួន ៣នាក់ ស្រុកបាធាយចំនួន ៣នាក់ និងអ្នកជំងឺមកពីខេត្តត្បូងឃ្ម។ ចំនួន ៤នាក់។
រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា នៅថ្ងៃទី១២ ឧសភា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន២៨៨នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៨នាក់ និង ៥ទៀតទទួលបានលទ្ធផលវិជ្ជមានបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈរាជធានីភ្នំពេញ។ អ្នកជំងឺទាំង១៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង១៣នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។