ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានធ្វើតេស្ដរហ័សលើកទី១ លើអ្នកពាក់ព័ន្ធជាមួយបុគ្គលដែលវិជ្ជមានកូវីដ-១៩ ឈ្មោះ បឿន យុក ទាំង៦០នាក់ លទ្ធផលអវិជ្ជមានទាំងអស់

តាមការអះអាងរបស់រដ្ឋបាលខេត្តរតនគិរីបានអោយដឹងថា អ្នកដែលទើបរកឃើញវិជ្ជមានកូវីដ-១៩នេះ តាមរយៈលទ្ធផលធ្វើវិភាគដោយប្រើឧបករណ៍តេស្តរហ័សមានឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើដំណើរមកពីខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

តាមការអះអាងរបស់រដ្ឋបាលខេត្តរតនគិរីបានអោយដឹងថា  អ្នកដែលទើបរកឃើញវិជ្ជមានកូវីដ-១៩នេះ តាមរយៈលទ្ធផលធ្វើវិភាគដោយប្រើឧបករណ៍តេស្តរហ័សមានឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើដំណើរមកពីខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ក្រោយពីការធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ លើបុគ្គលឈ្មោះ បឿន យុក អាជ្ញាធរបានកំពុងបន្ដស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីយកសំណាកធ្វើតេស្ដរហ័សលើកទី១។ ជាក់ស្តែងនៅក្នុងយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានធ្វើតេស្ដរហ័សលើកទី១ លើអ្នកពាក់ព័ន្ធជាមួយបុគ្គលដែលវិជ្ជមានកូវីដ-១៩ ឈ្មោះ បឿន យុក សរុបមានចំនួន  ៦០នាក់ ដែលជាអ្នករស់នៅក្នុងស្រុកអូរយ៉ាដាវ  និងស្រុកបរកែវ  ហេីយក្នុងនោះដែរអ្នកដែលបានប៉ះពាល់ផ្ទាល់មានចំនួន ២០នាក់ និងអ្នកប៉ះពាល់ដោយប្រយោលមានចំនួន  ៤០នាក់ លទ្ធផលអវិជ្ជមាន (-) ទាំងអស់ ។ ហេីយនៅថ្ងៃស្អែកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលនឹងបន្តធ្វេីការតេស្តរហ័សដល់អ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តរតនគិរី បានជម្រាបជូនសាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកវិជ្ជមានជំងឺកូវីដខាងលើ សូមតាមដានសុខភាពខ្លួនជាប្រចាំ ប្រសិនបេីមានករណីសង្ស័យ ដូចជាក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក ពិបាកដកដង្ហើម  សូមរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ឬធ្វើការទាក់ទង ឬជូនដំណឹងមកក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ 0975957788 / 092121383 / 0977751212 / 012962480 / 0974989997 ដើម្បីពិនិត្យ ចាត់ចែងយកសំណាកវត្ថុវិភាគ និងអនុវត្តវិធានការចត្តាឡីស័ក តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕

Leave a Reply