អភិបាលខេត្តកំពង់ចាមដឹកនាំក្រុមការងារ ចុះពិនិត្យមើលសំណង់អាគារសង្កាត់បឹងកុក ដែលសម្រេចបាន១០០%

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយអភិបាលរងខេត្ត, នាយករដ្ឋបាល, មន្ទីរ-អង្គភាពជំនាញ,អាជ្ញាធរក្រុង-សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន អញ្ជើញចុះពិនិត្យសំណង់អាគារសង្កាត់បឹងកុក ស្ថិតនៅក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម សម្រេចការសាងសង់រួចរាល់ ១០០ភាគរយ ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។

សេចក្តីជូនព័ត៌មាន ស្តីពីការហាម ឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រ ការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់ តេស្តរហ័ស គ្មានលេខបញ្ជិកា និងគ្មាន ការទទួលស្គាល់ពីក្រសួងសុខាភិបាល

សេចក្តីជូនព័ត៌មាន ស្តីពីការហាម ឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រ ការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់ តេស្តរហ័ស គ្មានលេខបញ្ជិកា និងគ្មាន ការទទួលស្គាល់ពីក្រសួងសុខាភិបាល

អភិបាលខេត្តរតនគីរី ស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ បើពុំមានការចាំបាច់ សូមកុំមានការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រខេត្ត ខណៈអត្រាចម្លងជម្ងឺកូវីដ១៩ ស្ថិតនៅក្នុងកម្រិតហានិភ័យខ្ពស់

យោងតាមបណ្តាញសង្គម Facebookផ្ទាល់របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ថា៖ ស្ថិតនៅក្នុងស្ថានភាព ដែលខេត្តរតនគិរី កំពុងផ្ទុះរលកចម្លងមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំ ដែលបានរកឃើញកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កន្លងមក គិតមកដល់ពេលនេះ រកឃើញអ្នកវិជ្ជមានប្រមាណជាង ១០០នាក់ ដែលសុទ្ធសឹងតែជាប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជននៅក្នុងខេត្ត។

ដំណឹងល្អព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

ថ្នាក់ដឹកនាំខណ្ឌឬស្សីកែវ បើកកិច្ចប្រជុំពង្រឹងការងារក្នុងមូលដ្ឋានរបស់ខ្លួន

រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំក្រោមវត្តមានឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរង អ.ហ ខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ចៅសង្កាត់ តំណាងរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ចូលរួមខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ចូលរួមខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ខេត្តរតនគីរីសម្រេចដាក់ចេញ និងអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្ត ចាប់អនុវត្តពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១

ខេត្តរតនគីរីសម្រេចដាក់ចេញ និងអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្ត ចាប់អនុវត្តពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១

ក្រសួងសុខាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញប្រកាសដាក់ឲ្យប្រើប្រាស់ នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។

តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានារួមមានសាលាសំណាក់ ស្រះទឹក បន្ទប់អនាម័យ វេទិកាប្រារព្ធពិធី ទីលានបាល់ទាត់ ស្ថិតនូវចំណុចx១៦ តំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អភិបាលខេត្តកោះកុង អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត ចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ថ្ងៃអាទិត្យ ១១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។