គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា លោកជំទាវ និន សាផុន និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូចម្រុះ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដំណើរទស្សនកិច្ចនោះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសកម្មភាពការងារជាក់ស្តែងក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍន៍នានា ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម ជូនទៅបណ្ដាខេត្តចំនួន ២១ខេត្ត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន ២៧២០លានរៀល (២,៧២០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

អ្នកតំណាងរាស្ត្រ មន្ត្រីទាំងអស់នឹងត្រូវធ្វើតេស្តរហ័សរកកូវីដ ពេលចូលរួមប្រជុំរដ្ឋសភាពេញអង្គថ្ងៃព្រហស្បត្តិ៍នេះ

ដោយសារតែបរិបទកូវីដ-១៩ និងដោយសារតែការកិច្ចប្រជុំពេញអង្គរដ្ឋសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គជ​ប​) ​ថ្មី ជាលក្ខណៈសម្ងាត់ ដូច្នេះអ្នកតំណាងរាស្ត្រ និងមន្ត្រីទាំងអស់នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ ពេលចូលរួមប្រជុំរដ្ឋសភាពេញអង្គ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃព្រហស្បត្តិ៍នេះ ទី ២៤ ខែមិថុនា ឆ្នាំ២០២១ ។

អភិបាលខេត្តកោះកុង អញ្ជើញអមដំណើរឯកឧត្តម នាយឧត្ដមសេនីយ៍ ប៊ុន លើត ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកម្មករ កម្មការនី និងអ្នកវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្ដមសេនីយ៍ ប៊ុន លើត ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកម្មករ កម្មការនី និងអ្នកវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ថ្ងៃអង្គារ ១៣ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។

ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

សភាកំណត់ថ្ងៃ២៤ មិថុនា ប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យ ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្វើប្រធានគ.ជ.ប ថ្មី

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យ ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក។

អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០គ្រួសារ នៅស្រុកព្រៃកប្បាស

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី ២១ ខែមិថុនា ឆ្នាំ ២០២១ បានអញ្ជើញ ជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមាន ការខ្វះខាត ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិកំពែងធំ ឃុំកំពែង ចំនួន ១០០គ្រួសារ ។

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់គណបក្សខេត្ត ។

គម្រោងសាងសង់ស្ថានីយបូមទឹក នៅមុខ CDC សម្រេចបាន ៩៥ភាគរយ គ្រោងបញ្ចប់នៅខែសីហាខាងមុខនេះ

គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ប្រទេសជប៉ុន ការស្ថាបនាមកដល់ពេលនេះ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដែលអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រជុំឆ្លងរបាយការណ៍លទ្ធផលនៃការអង្កេតស្រាវជ្រាវ នៅភូមិអន្តូងថ្មមាស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលនៃការអង្កេតស្រាវជ្រាវបណ្តឹងរបស់ប្រជាពលរដ្ឋ នៅភូមិអន្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕