
អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តកិច្ចការពារបូរណភាពទឹកដី
ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាំយកទៅប្រគល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ សម្រាប់ផ្គត់ផ្គង់ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ និងប្រយុទ្ធជំងឺកូវីដ១៩ ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី។