ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាំយកទៅប្រគល់ជូនយោធោសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៃកងពលតូចថ្មើរជើងលេខ២១។

អភិបាលខេត្តប៉ៃលិន ផ្តល់សំពត់សឹងដល់អ្នកគ្រូបង្រៀន ទូទាំងខេត្តប៉ៃលិន ក្នុង១ម្នាក់២សំពត់

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជូនសំពត់ស៉ឹងដល់អ្នកគ្រូបង្រៀនគ្រប់ភូមិសិក្សាទូទាំងខេត្តប៉ៃលិន ក្នុងម្នាក់ៗ២សំពត់ តាមរយះលោកឃ្លោកនួយអភិបាលរងខេត្ត ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ទទួលអំណោយពីសប្បុរសជន​ សម្រាប់យុទ្ធនាការ​ បង្ការ​ និងទប់ស្កាត់ជំងឺកូវីដ​-១៩

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១​ ខែតុលា​​ ឆ្នាំ​២០២១​នេះ​ បានអញ្ជើញទទួលអំណោយពី​ក្រុមហ៊ុន​ស៊ីភី​ ដែលបានចូលរួមឧបត្ថម្ភ​ ម៉ាស​ចំនួន​១៥០០០សន្លឹក​ និង​ទឹក​អាល់កុល​ ​៣០០លីត្រ​ សម្រាប់​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​ បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ។

អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្រ្តប៉ៃលិន នាំអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់កងកម្លាំងទាំង៣ ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន,លោកមេបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត,លោកស្នងការនគរបាលខេត្ត,លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅឧបត្ថម្ភជូនដល់កងកម្លាំងទាំង៣ ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកំពុងបំពេញភារកិច្ចតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ១៩ នាឱកាសបុណ្យភ្ជុំបិណ្ឌ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលនោះឡើយ»

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញនូវវីរភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលតែងតែតម្កល់នូវសេចក្តីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង ហើយតែងគិតគូរខ្វាយខ្វល់ជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ។ ជាពិសេសទៀតសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីកសាងអភិវឌ្ឍន៍ប្រទេស និងជម្នះការលំបាកទាំងឡាយកើតមាននៅក្នុងសង្គម ដើម្បីនាំមកនូវការរីកចម្រើនសម្រាប់សង្គមជាតិ និងនាំមកនូវជីវភាពកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយមន្ត្រីនិងផ្តល់​ប្រាក់ឧបត្ថម្ភលើកទឹកចិត្តនារដូវបុណ្យភ្ជុំបិណ្ឌ

 ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្រុមប្រឹក្សា និងមន្ត្រីសុខាភិបាលនៅទូទាំងខេត្តព្រះសីហនុ ចំនួន៧៩៤នាក់ នៅមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ និងផ្តល់ការលើកទឹកចិត្តមួយចំនួនផងដែរ ។

លោក នុត ពុធដារ៉ា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកល្វាឯមថ្មី

លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល តំណាងលោកអភិបាលខេត្តកណ្តាល បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកល្វាឯម និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុកល្វាឯម នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ។

កន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម នឹងដាក់ឲ្យដំណើរការនៅដើមខែតុលា ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត -អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបចំជួសជុល កែលម្អ និងបំពាក់សម្ភារ បរិក្ខារផ្សេងៗ បម្រើឲ្យកន្លែងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល របស់រដ្ឋបាលខេត្តកំពង់ចាម ជំនួសឲ្យវិទ្យល័យ ព្រះសីហនុ ។

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និង បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ០៣ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ បុគ្គលិក-កម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, uus Mizuda Sanitation (Cambodia) Co., Ltd Sus Cintri/Everbright មួយចំនួន ត្រូវបានឈប់សម្រាកពីការងារ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត់នៅតាមបណ្តាខេត្តនានា ជាហេតុធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ មានភាពរអាក់រអួល មិនបានពេញលេញដូចថ្ងៃធម្មតានោះទេ។

ឯកឧត្តម ថង សាវុន អញ្ជើញនាំយកអំណោយចែកជូនគ្រួសារក្រីក្រ រស់នៅក្នុងក្រុងបានលុង ដែលរងផលប៉ះពាល់ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អញ្ជើញនាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចែកជូនគ្រួសារក្រីក្រ ចំនួន១០០គ្រួសារ រស់នៅក្នុងក្រុងបានលុង ដែលរងផលប៉ះពាល់ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ពិធីចែកអំណោយនេះប្រារព្ធធ្វើឡើងនៅបរិវេណ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ក្រុមប្រឹក្សាឃុំសង្កាត់ ចៅសង្កាត់ ព្រមទាំងប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។