ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ទទួលអំណោយពីសប្បុរសជន​ សម្រាប់យុទ្ធនាការ​ បង្ការ​ និងទប់ស្កាត់ជំងឺកូវីដ​-១៩

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១​ ខែតុលា​​ ឆ្នាំ​២០២១​នេះ​ បានអញ្ជើញទទួលអំណោយពី​ក្រុមហ៊ុន​ស៊ីភី​ ដែលបានចូលរួមឧបត្ថម្ភ​ ម៉ាស​ចំនួន​១៥០០០សន្លឹក​ និង​ទឹក​អាល់កុល​ ​៣០០លីត្រ​ សម្រាប់​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​ បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ។

ខេត្ដកំពង់ចាម​៖ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១​ ខែតុលា​​ ឆ្នាំ​២០២១​នេះ​ បានអញ្ជើញទទួលអំណោយពី​ក្រុមហ៊ុន​ស៊ីភី​ ដែលបានចូលរួមឧបត្ថម្ភ​ ម៉ាស​ចំនួន​១៥០០០សន្លឹក​ និង​ទឹក​អាល់កុល​ ​៣០០លីត្រ​ សម្រាប់​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​ បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ។

ក្នុង​ឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញទៅដោយសទ្ធាជ្រះថ្លារបស់លោក​អគ្គនាយក​ក្រុមហ៊ុន​ និង​សហការី​ ដែលបានចំណាយ​ថវិកា ទិញ​សម្ភារ​ការពារ​ជំងឺ​កូវីដ​-១៩ ក៏ដូចជាការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាល​ខេត្ត​កំពង់ចាម​ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ និង​ការចេះជួយគ្នាក្នុង​គ្រាលំបាកទៀតផង ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា​ អំណោយមនុស្សធម៌របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​q នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​កំពង់ចាម​ ក្នុងការចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិត​មនុស្ស​ និង​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​របស់​បងប្អូនប្រជាពលរដ្ឋ​ ខណៈ​សាលា​រៀន​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ចាម​ ត្រូវ​បាន​បេីកឲ្យ​ដំណេីរការ​ឡេីងវិញ​ ផងដែរ​ ៕

Leave a Reply