កន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម នឹងដាក់ឲ្យដំណើរការនៅដើមខែតុលា ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត -អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបចំជួសជុល កែលម្អ និងបំពាក់សម្ភារ បរិក្ខារផ្សេងៗ បម្រើឲ្យកន្លែងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល របស់រដ្ឋបាលខេត្តកំពង់ចាម ជំនួសឲ្យវិទ្យល័យ ព្រះសីហនុ ។

គូសបញ្ជាក់ថា កន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ ខាងលើនេះ មានទីតាំងនៅក្នុងបរិវេណអតីតក្រុមហ៊ុន ហ្គ្រីនត្រេដ ដែលមានអាគារធំៗ ចំនួន៣ខ្នង ទុកនៅទំនេរ គ្រប់គ្រងដោយមន្ទីរពាណិជ្ជខេត្ត ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលមានចំង៉ាយប្រមាណ៧ គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការជួសជុល និងបំពាក់សម្ភារ បរិក្ខារ បានប្រមាណ៨០ ភាគរយហើយ ដោយនឹងដាក់ឱ្យដំណើរការនៅដើមខែតុលា ឆ្នាំ២០២១នេះ ៕

Leave a Reply