ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្រុមប្រឹក្សា និងមន្ត្រីសុខាភិបាលនៅទូទាំងខេត្តព្រះសីហនុ ចំនួន៧៩៤នាក់ នៅមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ និងផ្តល់ការលើកទឹកចិត្តមួយចំនួនផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ដក់មន្ត្រីដែលបានខិតខំបំពេញការងារដោយការទទួលខុសត្រូវ ជាពិសេសមន្ត្រីសុខាភិបាល ដែលបានរួមគ្នាធ្វើការងារជាក្រុមបានល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។
ទន្ទឹមនេះឯកឧត្តម គួច ចំរើន បានរលឹកអ្នកដែលចាក់វ៉ាក់សាំងបានដូសទី២ រយៈពេល០៤ខែ សូមទៅចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញនៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករផងដែរ៕