
ក្រសួងសុខាភិបាលជូនដំណឹង ពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់
ក្រសួងសុខាភិបាលជូនដំណឹង ពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់
ក្រសួងសុខាភិបាលជូនដំណឹង ពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងខេត្តកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ម៉ាក់ ប៊ុនហុង អភិបាលនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាក្រុងស្ទឹងសែន បានដឹកនាំ សហការី រួមជាមួយអាជ្ញាធរដែនដី នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤ លានរៀល របស់ សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ ដែលជាអំណោយរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ទៅផ្ដល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការដោយសារសង្គ្រាម ឈ្មោះ កែ សំអឿន អាយុ៧៩ ឆ្នាំ ដែលបានទទួលមរណភាពដោយសាររោគាពាធ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី ១៤ ទិវាអតីតយុទ្ធជនកម្ពុជា។
ឯកឧត្តម សុខ ឥសាន បានលើកឡើងថា បើយល់ថា អាម៉េរិកល្អ ទៅធ្វើជាខ្ញុំគេនៅអាម៉េរិកទៅ កុំនៅស្រុកខ្មែរ។ នេះជាសារខ្លីមួយរបស់ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជូនទៅអ្នកដែលស្រឡាញ់អាមេរិក និងតែងសរសើរពីភាពល្អរបស់អាម៉េរិកមិនដាច់ពីមាត់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញនូវសារសំឡេងពិសេសផ្ញើជូនជនរួមជាតិ ដោយសម្តេចបានរំលឹកអំពីការថែទាំសុខភាពក្នុងការផ្លាស់ប្ដូរអាកាសធាតុ និងការពារខ្លួនពីកូវីដ-១៩៕
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមនឹងនិងបើកការដ្ឋានគម្រោងស្ថាបនាសាងសង់ផ្លូវជាតិលេខ៧១C ផងដែរ។
នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យ លោកជំទាវ ណាន់ស៊ី អែសស្លីក នាយកUSAIDប្រចាំកម្ពុជា ឯកឧត្តម រីឆាត ឈឹន ប្រធានការិយាល័យអភិវឌ្ឍន៏សេដ្ឋកិច្ចប្រកបដោយចិរភាព កញ្ញា អែនន្ទ្រៀ ផៅប្លីគ អ្នកជំនាញដឹកនាំកម្មវិធីបរិស្ថាន លោកស្រី សុធី រ៉ា មន្រ្តីគ្រប់គ្រងគម្រោង ចូលជួបសំដែងការគួរសម ខណៈដែល លោកជំទាវ ណាន់ស៊ី អែសស្លីក នាយកUSAIDប្រចាំកម្ពុជា និងសហការី អញ្ជើញចុះទស្សនកិច្ច នៅក្នុងខេត្តមណ្ឌលគិរី ៕
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ហាការរៀបចំតូបលក់ក្នុងតំបន់៤ ផ្សារក្រុងបានលុង។កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំ អគារC សាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃអភិបាលខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងអ្នកវិនិយោគតំបន់៤ ផ្សារក្រុងបានលុងផងដែរ។
នាព្រឹកថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត។
ការកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា