
លោក កឹម សុខា ចេញប្រកាសថា ខ្លួនលោកនិង សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតទេ ព្រមទាំងព្រមានលោក សម រង្ស៉ី និងបក្ខពួក ឱ្យឈប់យករូប និងឈ្មោះរបស់លោក ធ្វើសកម្មភាពបម្រើមហិច្ឆិតារបស់ខ្លួន តទៅទៀត
លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។