ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ៦១២គ្រួសារ ទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹក នាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការ ងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់លោកតាលោកយាយចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៦១២គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។

អភិបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋក្រីក្រ ចាស់ជរាចំនួន២០០នាក់ ក្នុងក្រុងសែនមនោរម្យ

ដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅឡើយ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង អភិបាលរងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង និងចៅសង្កាត់ទាំងបួន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា សរុបចំនួន២០០នាក់ មកពីសង្កាត់ទាំងបួនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត កម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្តេចក្រុម នរោត្តម រណឬទ្ធិ

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត កម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្តេចក្រុម នរោត្តម រណឬទ្ធិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំប្រជុំត្រៀម ចូលរួមប្រជុំជាមួយភាគីថៃ លើការងារកិច្ចសហប្រតិបត្តិការរវាង ខេត្តប៉ៃលិន-ខេត្តច័ន្ទបុរី

ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំប្រជុំ ស្តីពីកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀម ចូលរួមកិច្ចប្រជុំជាមួយភាគីថៃលើការងារពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី ប្រទេសថៃ ។

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តរតនគិរី

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំ ពិភាក្សា និងវាយតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តរតនគិរី ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អាគារC ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរនិងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។

មនុស្សជំនិតលោក កឹម សុខា ទម្លាយពីសារព្រមានរបស់លោក ប្រេដ អាដាំ៖កម្ពុជា មាន សម រង្ស៊ី ដូចដេកឱបគ្រាប់បែក!

លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានទម្លាយពីការព្រមានរបស់លោក ប្រេដ អាដាំ (Brad Adams) នាយកប្រចាំតំបន់អាស៉គនៃអង្គការសិទ្ធិមនុស្សថា ប្រទេសកម្ពុជាមាន សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំង ប្រៀបដូចដេកឱបគ្រាប់បែកកំណត់ម៉ោង និងដបសាំង ព្រោះលោក សម រង្ស៊ី និយាយអ្វី និងធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ឬតាមទំនើងចិត្ត និងចូលចិត្តបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើល ដើម្បីកុំឱ្យស្ងាត់ និងទាញចំណាប់អារម្មណ៍ និងការគាំទ្រ ដោយមិនបានគិតពីផលលំបាក និងគ្រោះថ្នាក់ដល់អ្នកគាំទ្រ និងសង្គម។

នៅខេត្តរតនគិរី មានរៀបចំទិវាជាតិលើកកម្ពស់អនាម័យ ជនបទលើកទី១២ ឆ្នាំ២០២១ និងពិធីប្រកាសទទួលស្គាល់ស្រុកអូរជុំ ជាស្រុកទី១ ដែលបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ ឆ្នាំ២០២១ ក្រោមប្រធានបទ “គុណតម្លៃនៃការអនុវត្តអនាម័យ និងសម្អាត” និងពិធីប្រកាសទទួលស្គាល់ស្រុកអូរជុំជាស្រុកទី១ ដែលបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ ប្រវែងជាង ១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៨

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចាប់ពីចំណុច ផ្លូវបែកជា៤កែងការ៉ាស់សាំងតូតាល់ រហូតដល់ទួលបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដើម្បីសម្រេចនយោបាយឈ្នះឈ្នះ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដែលបានអនុវត្តមុនពេលដែលកម្ពុជាអនុវត្តយុទ្ធសាស្រ្តចតុកោណ ហើយសម្តេចក៏បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦មកម៉្លេះដែលត្រូវបានអនុវត្តនៅតំបន់ឱរ៉ាល់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។