សេចក្តីសម្រេច របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួល លក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់ អ្នកដំណើរចូលកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី

សេចក្តីសម្រេច របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួល លក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់ អ្នកដំណើរចូលកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី

ឯកឧត្ដម ជុំ កុសល៖ ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ និងអំពាវនាវឲ្យអ្នកសារព័ត៌មានប្រកបការងារឈរលើក្រមសីលធម៌ និងវិជ្ជាជីវ:ឲ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលើកឡើងថា៖ ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ។

អ្នកដំណើរ ចូល មក ខ្មែរ ដោយ មិន បាន ចាក់ វ៉ាក់សាំង កូ វី ដ ១៩ ពេញលេញ គឺ តម្រូវ អោយធ្វើ ច ត្តា ឡី ស័ក ១៤ ថ្ងៃ

អ្នកដំណើរ ចូល មក ខ្មែរ ដោយ មិន បាន ចាក់ វ៉ាក់សាំង កូ វី ដ ១៩ ពេញលេញ គឺ តម្រូវ អោយធ្វើ ច ត្តា ឡី ស័ក ១៤ ថ្ងៃ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ ក្នុងឃុំអូរស្វាយសែនជ័យ ស្រុកបុរីអូរស្វាយសែនជ័យ

នៅរសៀលថ្ងៃអង្គារទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងជនងាយរងគ្រោះ៥០គ្រួសារ ស្ថិតក្នុងភូមិណាអូង ឃុំអូរស្វាយសែនជ័យ ស្រុកបុរីអូរស្វាយសែនជ័យ។

សម្តេចហ៊ុន សែន សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា

សម្តេចហ៊ុន សែន សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា

កម្ពុជាបញ្ជូនទ័ពមួកខៀវជាង៧៨០០នាក់ ទៅចូលរួមបេសកម្ម UN ត្រឹមរយៈពេល១៥ ឆ្នាំ

ក្នុងរយៈពេល ១៥ ឆ្នាំមកនេះកម្ពុជាបានបញ្ជូន កងទ័ពមួកខៀវចំនួនជាង ៧ ៨០០ នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UN ។នេះបើយោងតាមយោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង សមាសភាព ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមកាកបាទក្រហមកម្ពុជា ប្រចាំមន្ទីរ-អង្គភាព របស់ខេត្តកោះកុង

លោកជំទាវប្រធាន បានលើកឡើងថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធើ្វអោយប្រទេសជាតិមានសុខសន្តិភាព និងអ្វីៗបាននឹងកំពុងរីកចម្រើន លើគ្រប់វិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវគមនាគមន៍ សាលារៀន

រដ្ឋសភាបង្ហាញលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-លើកទី១១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើម នៅម៉ោង២៖០០នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបញ្ចប់នៅម៉ោងជាង៨យប់។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធនិម្មិត (Virtual Meeting) ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយ វិបត្តិកូវីដ-១៩» ដែលរៀបចំចេញពីវិមានរដ្ឋសភាកម្ពុជា៕

លោក សួន សេរីរដ្ឋា៖ ក្រុមអ្នកនយោបាយរត់ចោលស្រុកដែលសុំឱ្យមានការចរចាត្រីភាគីសុទ្ធតែជាក្រុមមនុស្សខ្វាក់គំនិត

 ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានហៅការលើកឡើងរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក និងបក្ខពួក ដែលសុំឱ្យមានការចរចាត្រីភាគីរវាងគណបក្សកាន់អំណាច និងអតីតមេដឹកនាំគណបក្សប្រឆាំងដែលមានការ ចូលរួមពីអន្តរការីរបស់សហគមន៍អន្តរជាតិ  គឺសុទ្ធតែជាក្រុមមនុស្សខ្វាក់គំនិត និងឥតចេះស្តាប់ភាសាខ្មែរ។ 

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឲ្យក្រុមការងារគម្រោងរេដបូក (REDD+) ដែនជម្រកសត្វព្រៃកែវសីមា នៃអង្គការ (WCS) ជួបសំដែងការគួរសម

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យក្រុមការងារគម្រោងរេដបូក (REDD+) ដែនជម្រកសត្វព្រៃកែវសីមា នៃអង្គការ (WCS) ជួបសំដែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការអនុវត្តគម្រោងរេដបូក (REDD+) ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕