
សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យកោះស្តេច និងវិទ្យាល័យព្រែកស្មាច់ ក្នុងស្រុកគិរីសាគរ
សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យកោះស្តេច ចំនួន១៨នាក់ និងវិទ្យាល័យព្រែកស្មាច់ចំនួន១៨នាក់ សរុប៣៦នាក់ ក្នុងស្រុកគិរីសាគរ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានការអញ្ញើញចូលរួមពី គណៈកម្មាធិការសាខា/អនុសាខា អាជ្ញាធរឃុំកោះស្តេច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកក្រក យុវជនកាយរិទ្ធ ស្រុកសរុបចំនួន៦៦នាក់ ស្រី៤៨នាក់ ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។