សមាគមនារីខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ដែលជួបការលំបាក

រសៀលថ្ងៃ១៤ ធ្នូ ២០២១នេះ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានអញ្ជើញប្រគល់ផ្ទះទំហំ ទទឹង០៤ម៉ែត្រ បណ្ដោយ០៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់នីន ផ្ទាល់ជូនដល់អ្នកមីង ទុយ អឿន ដែលជួបការលំបាក។

(ត្បូងឃ្មុះ)៖ រសៀលថ្ងៃ១៤ ធ្នូ ២០២១នេះ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានអញ្ជើញប្រគល់ផ្ទះទំហំ ទទឹង០៤ម៉ែត្រ បណ្ដោយ០៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់នីន ផ្ទាល់ជូនដល់អ្នកមីង ទុយ អឿន ដែលជួបការលំបាក។

ព្រមទាំងនាំយកអំណោយរួមមាន អង្ករ 150គីឡូក្រាម ទឹកត្រី8យួរ ទឹកស៊ីអ៉ីវ 8យួរ ទឹកសុទ្ធ 10យួរ ម៉ាស 8ប្រអប់ ជែល 4ដប ត្រីខ 5យួរ និងថវិកា 1.310.000រៀល ផ្ដល់ជូនដល់អ្នកមីង ទុយ អឿន និងគ្រួសារក្រីក្រ ជួបការលំបាក ចំនួន ៥គ្រួសារទៀត ដែលរស់នៅភូមិស្ទឹងតាថុក និងភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ខៀវ សាមួន អនុប្រធានកិត្តិយស និងលោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកា រួមទាំងអាជ្ញាធរស្រុកតំបែរ។

Leave a Reply