
បារាំងហាមឃាត់ការធ្វើដំណើរពីចក្រភពអង់គ្លេស ដោយសារព្រួយបារម្ភពីវីរុសបំប្លែងថ្មី អូមីក្រុង
រដ្ឋាភិបាលទីក្រុងប៉ារីសបានលើកឡើងថា បារាំងនឹងហាមឃាត់ការធ្វើដំណើរមិនសំខាន់ទាំងទៅ និងមកពីចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ខណៈដែលមេដឹកនាំអ៊ឺរ៉ុបបានជំរុញឱ្យមានសកម្មភាពសម្របសម្រួល និងការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត។