ឯកអគ្គរដ្ឋទូតវៀតណាម លើកឡើងថា ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាក់សំាងកូវីដ-១៩ ធ្វើឱ្យកម្ពុជា ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យយ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្តម ជុំ កុសល ផ្ដាំទៅមនុស្សចរឹតតួឯកធ្ងន់ៗថា មនុស្សគ្មានអ្នកណាចេះជាងអ្នកណាទេ គ្រាន់តែយើងចេះជំនាញខុសៗពីគ្នាតែប៉ុណ្ណោះ កុំឲ្យមានជំងឺតួឯកនៅក្នុងខួរក្បាល ហើយមើលស្រាលអ្នកនៅជុំវិញខ្លួនឲ្យសោះ!

ការលើឡើងរបស់ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមបណ្ដាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិច នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១

កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់ មកពី៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្តេចតេជោ និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានពិភាក្សាយ៉ាងស៊ីជម្រៅពីបញ្ហាអាស៊ានធ្វើយ៉ាងណាឱ្យមានកិច្ចសហការល្អឡើងវិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងសហប្រតិបត្តិការទាំងទ្វេភាគី និងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យមានកិច្ចសហការល្អឡើងវិញនៅក្នុងតំបន់។ ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។

ក្រសួងទេសចរណ៍ ហាមលក់គ្រឿងស្រវឹង និងឲ្យម្ចាស់ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ផ្អាកអាជីវកម្ម នៅថ្ងៃទី០៨ ខែធ្នូ ដើម្បីកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ

ក្រសួងទេសចរណ៍ ហាមលក់គ្រឿងស្រវឹង និងឲ្យម្ចាស់ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ផ្អាកអាជីវកម្ម នៅថ្ងៃទី០៨ ខែធ្នូ ដើម្បីកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ច្រានចោលចំពោះការអត្ថាធិប្បាយបង្កការភ័ន្តច្រឡំរបស់អ្នកនាំពាក្យ OHCHR

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ បានច្រានចោលទាំងស្រុងចំពោះការអត្ថាធិប្បាយបង្កការភ័ន្តច្រឡំ មានលក្ខណៈនយោបាយូបនីកម្ម ជ្រើសរើសតែមួយជ្រុង និងបុរេវិនិច្ឆ័យ របស់លោក Rupert Colville អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ទាក់ទិនការស៊ើបអង្កេតលើជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងបុគ្គលមួយចំនួនតូច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិនថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២១

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិនថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២១

លូររំដោះទឹកជាង១ពាន់ម៉ែត្រនិងផ្លូវជាច្រើនខ្សែត្រូវអាជ្ញាធរបានដាក់ជូនពលរដ្ឋប្រើប្រាស់នៅសង្កាត់បាវិតក្រុងបាវិត

លូរំដោះទឹកប្រវែងជាង១ពាន់ម៉ែត្រ ផ្លូវបេតុងឆ្អឹងដែក និងផ្លូវក្រាលថ្មបំបែក ជាច្រើនខ្សែត្រូវបានដាក់ជូនពលរដ្ឋប្រើប្រាស់បន្ទាប់ពីរដ្ឋបាលក្រុងបាវិត និង សាលាសង្កាត់បាវិត ខេត្តស្វាយរៀងបញ្ចប់ការងារស្ថាបនាដោយប្រើប្រាស់ថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ២០២១ជាង២៣៩លានរៀល ។

អភិបាលខេត្តមណ្ឌលគីរី ទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ស្ដីពីការ ” ពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ “

នៅរសៀលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសហការី ស្ដីពីការ " ពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ " ដោយមានការអញ្ជើញចូលរួមពីលោក សាយ ម៉េងគីមអភិបាលរងខេត្ត នាយករងរដ្ឋបាល និង មន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដែលកិច្ចពិភាក្សាការងារនេះធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានចូលរួមពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ថ្ងៃអាទិត្យ ១ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១