រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីសូត្រមន្តឡើងអាគាររដ្ឋបាលខេត្តថ្មី

នៅរសៀលថ្ងៃ អង្គារ៍ ១០ កើត ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បាននិមន្តព្រះសង្ឃចំនួន ៥អង្គ ធ្វើពិធីសូត្រមន្តឡើងអាគាររដ្ឋបាលខេត្តថ្មី ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។

(មណ្ឌលគីរី)៖ នៅរសៀលថ្ងៃ អង្គារ៍ ១០ កើត ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បាននិមន្តព្រះសង្ឃចំនួន ៥អង្គ ធ្វើពិធីសូត្រមន្តឡើងអាគាររដ្ឋបាលខេត្តថ្មី ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។

ពិធីសូត្រមន្តនេះធ្វើឡើង ក្នុងគោលបំណងដើម្បីសុំសេចក្ដីសុខ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការដែលនឹងត្រូវផ្លាស់ពីអាគាររដ្ឋបាលចាស់ចូលបម្រើការងារនៅក្នុងអគារថ្មីនេះ ។

Leave a Reply